Buriram United ​ទទួល​ស្គាល់​ថា​ក្រុម​​ខ្មែរ​​ខ្លាំង​មែន ហើយ​សូម​សរសើរ​ដល់​អ្នក​គាំទ្រ

ក្លឹប​បាល់ទាត់​ Buriram ​United ​បាន​សរសើរ​ចំពោះ​ទម្រង់​លេង​យ៉ាង​ល្អ​របស់ក្រុម​ Cambodia All Stars​ ដែល​មាន​ប្រាក់​ មុន្នីឧត្តម និង​ចាន់ ​វឌ្ឍនាកា ​ជា​អ្នក​រក​គ្រាប់បាល់​ឱ្យ​កម្ពុជា​តាម​ស្មើ ​Buriram ​រហូត​ដល់​ចប់​ការ​ប្រកួត​និង​ឈាន​ដល់​ការ​ទាត់​បាល់​ប៉េណាំងទី​១១​ម៉ែត្រ​។
12583902_762928857146178_1178001955_n (1)
ផេក​ផ្លូវការ​របស់ ​Buriram United ​បាន​សរសេរ​ថា​ “​នេះ​ជា​ការ​ប្រកួត​ដ៏​ពិសេស​មួយ ​ហើយ​ក្រុម​កម្ពុជា​ [Cambodia All Stars] ​លេង​បាន​យ៉ាង​ល្អ​។ ក្រុម​យើង​បាន​ប្តេជ្ញាចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ប្រកួត​ តែ​ដោយសារ​តែ​យើង​មិន​សូវ​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​ទើប​បរាជ័យ​បែបនេះ​…​ការ​ប្រកួត​តែង​​មាន​ចាញ់​មាន​ឈ្នះ​ជា​រឿង​ធម្មតា​។ យ៉ាង​ណា​ក៏​ដោយ​យើង​ពិត​ជា​រំភើប​ចំពោះ​ប្រិយមិត្ត​​គាំទ្រ​​​កម្ពុជា​​ជា​ច្រើន​ម៉ឺន​នាក់​ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​ជា​កម្លាំង​ចិត្ត​ធ្វើ​ឱ្យ​ Cambodia All Stars ​ឈ្នះ​បែប​នេះ”។​
12606848_762929337146130_445094060_n
អត្ថបទ៖ ជី ដេត

Previous
Next Post »

1 comments:

Write comments