ប្រធាន​ក្លឹប Buriram United ​សរសើរ​ទម្រង់​លេង​កម្ពុជា ជា​ពិសេស​អ្នក​គាំទ្រ


លោក Newin Chidchob ​ប្រធាន​ក្លឹប Buriram United ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ ក្រុម Cambodia All Stars ​មាន​ទម្រង់​លេង​ល្អ​ខ្លាំង ​ហើយ​ក៏​សូម​សរសើរ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ដែល​មាន​វត្តមាន​នៅ​កីឡដ្ឋាន​ជាតិ​ជួយ​ស្រែក​ហ៊ោ​គាំទ្រ​កីឡាករ​ផង​ដែរ។

Untitled-1g3

នៅ​ពហុ​កីឡដ្ឋាន​ជាតិ​យប់​មិញ ​ពោរពេញ​ដោយ​​សំឡេង​ហ៊ោ​កង​រំពង​ពី​អ្នក​​គាំទ្រ​ដល់​អ្នក​ចម្បាំង​អង្គរ​​ Cambodia All Stars ដែល​ទទួល​ស្វាគមន៍​ក្រុម​យក្ស​មក​ពី​ថៃ​ Buriram United ។ ជា​លទ្ធផល​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ដោយ​ស្មើ​គ្នា ២-២ ​ក្នុង​ការ​ប្រកួត​រយៈ​ពេល​៩០​នាទី។ ការស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រុម​កម្ពុជា Cambodia All Stars ​ជា​​អ្នក​ឈ្នះ​ដោយគ្រាប់​បាល់ ៤-៣។ សរុប​គ្រាប់​​បាល់ ក្រុម​កម្ពុជា Cambodia ​All Stars ឈ្នះ​ក្រុម​ Buriram United ៦-៥។

ក្រោយ​រង​បរាជ័យ​យប់​មិញ ​ប្រធាន​ក្លឹប​ Buriram United ​បាន​បញ្ជាក់​នៅ​លើ Page Facebook ​ផ្លូវ​ការ​របស់​ខ្លួន​ថា​នេះ​ជា​ការ​ប្រកួត​ល្អ ​ក្រុម​ត្រូវ​ទទួល​យក​លទ្ធផល។ បរាជ័យ ប៉ុន្តែ​មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ ត្រូវ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត។ ក្រុម​កម្ពុជា​លេង​ល្អ បូក​រួម​ជាមួយ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ៕

Ganzberg-Sabay-branding-Web-Banner-300x90-PIX-01-2-21Jan-201612

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ Buriram United
Previous
Next Post »