តែ២៤ម៉ោង​ដំបូង​មាន​កុំព្យូទ័រ ១៤លាន​គ្រឿង​ដំឡើង Windows 10

ត្រឹម​តែ ២៤ ម៉ោង​ដំបូង​​ក្រោយ​​ការ​ប្រកាស​ Windows 10 មាន​កុំព្យូទ័រ​រហូត​ដល់​ទៅ ១៤លាន​គ្រឿង​បាន​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​បាត់​ទៅ​ហើយ។

safe_image

បើ​តាម​ការ​បញ្ជាក់​របស់ Microsoft ចំនួន​យ៉ាង​ច្រើន​ត្រឹម​តែ ២៤ម៉ោង​ដំបូង​​នេះ​ សរ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​រចនា​ថ្មី​នៅ​លើ Windows 10 ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ហើយ​ខ្លួន​ក៏​សង្ឃឹម​ថា OS ជំនាន់​ថ្មី​នេះ​នឹង​អាច​លាត​សន្ធឹង​នៅ​ទូទាំង​ពិភពលោក​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​​។

Windows 10 ត្រូ​វ​បាន​ដាក់​ឱ្យ​ដំឡើង​​ហ្វ្រី​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ហើយ​​​មាន UI ថ្មី​ប្លែក​ គួរ​ឱ្យ​ទាក់ទាញ។ Cortana ដែល​ជា​ជំនួយ​ការ​សំឡេង​ធ្លាប់​តែ​មាន​លើ Smartphone Lumia ឥឡូវ​ត្រូវ​បាន​ដំឡើង​លើ PC ហើយ Start Menu ដែល​មិន​មាន​លើ Windows 8/8.1 បាន​ត្រឡប់​មក​វិញ​ ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ច្រើន​ជាង​មុន។ លើស​ពី​នេះ Universal App និង Action Center និង Browser ថ្មី Microsoft Edge នៅ​លើ Windows 10 បាន​ផ្តល់​បទ​ពិសោធ​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រាស់​​ ដោយ​ខុស​ពី​ OS ជំនាន់​មុនៗ​៕

win10_windows_startscreen-4-2000x1126

windows-10-action-center-100598737-gallery

windows-10-cortana-100598736-gallery

windows-10-settings-app-100598739-gallery

windows-10-start-screen-100598741-gallery

windows-10-virtual-desktops-100598742-gallery

ចុះប្រិយមិត្ត​វិញ​ បាន​ដំឡើង​ Windows 10 ហើយ​ឬ​នៅ?

ប្រភព៖ windowscentral
Previous
Next Post »