បក​ស្រាយ​​ ហេតុ​អ្វី​បាន​ជា​ឃើញ​ព្រះ​អាទិត្យ​​ច្រើន​​​​នៅ​​បាត់​ដំបង​​ព្រឹក​​នេះ​


បាតុភូត​ដ៏ចម្លែកមួយ បាន​​កើតឡើងនៅខេត្តបាត់ដំបង​នា​វេលា​​ម៉ោង​​៧ និង៥០នាទីព្រឹក ថ្ងៃទី១​ ខែមេសា​នេះ ដែល​​​បង្ក​រ​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ដល់​ប្រជាជន​ និង អ្នក​ដំណើរ​ផ្អើល​ងើយ​​មើល​។​ ចុះ​អ្នក​មាន​ដឹង​ទេ​ថា​ បាតុភូត​​នេះ​កើត​​ឡើង​ដោយសារ​អ្វី?

Atmospheric~Halo~2~25$25

បើ​យោង​តាម​សារព័ត៌មាន​ Mail Online បាន​រាយការណ៍​ថា​ ហេតុការណ៍​ស្រដៀង​នេះ​​​ធ្លាប់​បាន​កើត​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោ​ កាល​ពី​ឆ្នាំ​​២០១៣​។ ​​​គេ​អាច​មើល​ឃើញ​ព្រះ​អាទិត្យ​ដល់​ទៅ​បី​។ បាតុភូត​ចម្លែក​​​​នេះ​ត្រូវ​បាន​​គេ​ស្គាល់​ថា​​ ជា ​”Phantom Sun” ឬ “Ice Halo” (ជា​​រង្វង់ពន្លឺ​​​មាន​ប្រតិកម្ម​រវាង​ពន្លឺ​ព្រះ​អាទិត្យ​ និង​​​ព្រឹល​លើ​​អាកាស​​)​។

​បាតុភូត​ចម្លែក​​​​នេះ​​កើត​​ឡើង​នៅ​​​ពេល​ដែលពន្លឺ​ព្រះ​អាទិត្យ​​​ឆ្លង​កាត់​​​​ព្រឹល​ទឹកកក​​គ្រីស្តាល់​​ (​​​Ice Crystals) ​​ដែល​​អណ្ដែត​​លើ​អាកាស​​​ក្នុង​រូបរាង​​ជា​​ផ្ទាំង​ពពក​​​លើ​​រយៈ​កំពស់​​៦​ពាន់​ម៉ែត្រ​​ពី​ដី​ បាន​​បង្កើត​​ជា​​​ចំណាំង​ផ្លាត​ពន្លឺ​ព្រះអាទិត្យ​​ ​ដែល​មើល​ទៅ​ដូច​ជា​មាន​ព្រះ​អាទិត្យតូច​ៗ​​ច្រើន​ ដូច​ដែល​គេ​អាច​ឃើញ​ដល់​ទៅ​៤​ផ្សេង​ទៀត​ កាល​ពី​ព្រឹក​មិញ​​នៅខេត្ត​បាត់​ដំបង៕

Ice-Halo-670

9

mi_light4b
Reference by Sabay

1 comments:

Write comments