អ្នកប្រដាល់ចាស់វស្សា បឹត ខាំ ត្រូវបានលោកអាជ្ញាកណ្តាលប្រកាសឲ្យចាញ់ បន្ទាប់ពីវាយកីឡាករថៃ Watcharalek Or.Kwanmueng ឲ្យសន្លប់ចុងទឹកទី៥ដោយសារខុសលក្ខន្តិកៈនៅសង្វៀនបាយ័នស្ទឹងមានជ័យកាលពីថ្ងៃអាទិត្យយប់ម្សិលមិញ។
បឹត ខាំ ឲ្យទឹកមិត្តភ័ក្តិ(កន្លងមក)
ការប្រកួតរបស់កីឡាករទាំងពីរស្ទើរតែបញ្ចប់ទាំង៥ពេញដើម្បីប្រកាសលទ្ធផលដោយពិន្ទុទៅហើយ ស្រាប់តែចុងទឹកទី៥ បឹត ខាំ វាយមួយជង្គង់តំបន់ហាមឃាត់ Watcharalek Or.Kwanmueng បណ្តាលឲ្យដេកដួលរហូតអាជ្ញាកណ្តាលរាប់១០ក៏មិនអាចក្រោករួច។ ទីបំផុតជាការកាត់សេចក្ដីយ៉ាងសុក្រឹតរបស់អាជ្ញាកណ្ដាលគឺបានប្រកាសឲ្យ បឹត ខាំ ចាញ់ Or.Kwanmueng ដោយវាយខុសលក្ខន្តិកៈរបស់ការប្រកួត។ សម្រាប់ការប្រកួតនេះពីទឹកទី១ដល់ទី៤ កីឡាករកម្ពុជារូបនេះធ្វើបានយ៉ាងល្អ ប៉ុន្តែនៅទឹកទី៥ Or.Kwanmueng បានវាយសម្រុកយ៉ាងខ្លាំងដែលធ្វើឲ្យ បឹត ខាំ ដួលជាច្រើនដង។
ចំណែក ចាន់ ស៊ីណាត វិញធ្វើបានយ៉ាងល្អដោយបានផ្ដួលជើងខ្លាំងរបស់ថៃ Plaikeaw Keaj Yougyuth ក្នុងទឹកទី ២ ដោយការទាត់បំបែកកង់ក្រោម៕
វីដេអូ ការប្រកួតរបស់ បឹត ខាំ ៖
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
ប្រពភពី៖ Sabay
Sign up here with your email
Conversion Conversion Emoticon Emoticon