ជាធម្មតានៅលើទូរសព្ទ iPhone គឺមិនមានប៊ូតុងត្រលប់ក្រោយ (Back Button) ដូចទៅនឹងពពួកទូរសព្ទ Android ឡើយ។ ដូច្នេះនៅពេលចង់ចុចត្រឡប់ទៅក្រោយ អ្នកប្រើប្រាស់តម្រូវឲ្យចុចប៊ូតុង Back ដែលស្ថិតនៅខាងលើផ្នែកឆ្វេងនៃអេក្រង់ទូរសព្ទ។
នៅពេលនេះមាន Screen ការពារអេក្រង់ទូរសព្ទ (Screen Protector) ឆ្លាតវៃប្រភេទថ្មីដំបូងបំផុត ដែលមិនធ្លាប់មានពីមុនមក មានឈ្មោះថា Halo Back។ Screen Protector ឆ្លាតវៃនេះត្រូវបានរចនាឡើងមកជាមួយនឹងបន្ទះសៀគ្វី និងមានបច្ចេកវិទ្យាសម្រាប់ភ្ជាប់ប៊ូតុង Back នៅលើ iPhone 6 និង iPhone 6 Plus បាន។ នៅពេលបំពាក់វាទៅលើ iPhone អ្នកប្រើប្រាស់អាចចុចប៊ូតុង Back បាន ដែលស្ថិតនៅខាងក្រោមផ្នែកឆ្វេង ជំនួយឲ្យការចុចប៊ូតុង Back ដែលស្ថិតនៅខាងលើផ្នែកឆ្វេងនៃអេក្រង់។
ក្រៅពីនេះ Halo Back ក៏មានសមត្ថភាពអាចធន់នឹងការឆ្កូត និងការធ្លាក់បែកផងដែរ។ បច្ចុប្បន្ននេះ Halo Back គឺកំពុងតែស្ថិតនៅក្នុងគម្រោងប្រមូលមូលនិធិ២០០០០ដុល្លារបន្ថែមនៅគេហទំព័រ Kickstarter ដើម្បីសម្រេចដំណើរការនៃការផលិតរបស់ខ្លួន។ ចំពោះការដាក់លក់នៅលើទីផ្សារវិញ ត្រូវបានគេរំពឹងទុកថានឹងដំណើរការនៅក្នុងខែសីហាខាងមុខនេះ រីឯតម្លៃលក់រាយវិញគឺប្រហែលចាប់ពី៤៩ដុល្លារឡើង៕
Sign up here with your email
Conversion Conversion Emoticon Emoticon