Google I/O សន្និសីទ​ជួបជុំ​អ្នក​អភិវឌ្ឍ​កម្មវិធី​ឆ្នាំ​នេះ​ភ្នំពេញ​និង​សៀមរាប​ធ្វើ​ជា​ម្ចាស់​ផ្ទះ

ចុង​សប្ដាហ៍​នេះ នៅ​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​សៀមរាប​នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​ Google I/O Extended Phnom Penh និង Google I/O Extended Siem Reapដែល​នឹង​នាំមក​នូវ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ទាំង​ក្នុង​ស្រុក​និង​ក្នុង​តំបន់ ដែល​ពួកគេ​នឹង​មក​ចែក​រំលែក​គំនិត​និង​ទស្សនៈ​ដល់​អ្នក​ជំនាញ​បច្ចេកវិទ្យា​​និង​អ្នក​ដែល​ចូលចិត្ត​បច្ចេកវិទ្យា​របស់ Google។

Banner 3500x2500pix

Google I/O ជា​សន្និសីទ​ប្រចាំ​ឆ្នាំ​ដែល​ផ្ដោត​ជា​សំខាន់​លើ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ដែល​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្រុមហ៊ុន Google ក្នុង​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក។ ព្រឹត្តិការណ៍ Google I/O Extended ត្រូវ​បាន​ធ្វើ​ឡើង​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក។ ដោយ​ឡែក​ប្រទេស​កម្ពុជា​ នេះ​ជា​ឆ្នាំ​ទី​ពីរ​ដែល​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​បន្ទាប់​ពី​លើក​ទី​មួយ​កាល​ពី​ឆ្នាំ​២០១៤​នៅ​រាជធានី​ភ្នំពេញ ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

ប្រិយមិត្ត​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី ឬ​ចង់​ក្លាយ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​សេរី​​​ដើម្បី​ស្វែង​យល់​ផ្លាស់ប្តូរ​បទ​ពិសោធន៍​​ពី​អ្នក​ជំនាញ Google ក៏​ដូចជា​អ្នក​អភិវឌ្ឍ​ក្នុង​ស្រុក​ដែល​ពួកគេ​នឹង​​ចែក​រំលែក​ទស្សនៈ​និង​គំនិត​ពី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​​ដល់​អ្នក​ចូលរួម។

Banner SR 3500x2500pix

នៅ​ទីក្រុង​ភ្នំពេញ Google I/O Extended Phnom Penh នឹង​ធ្វើ​ឡើង​នៅ​អាគារ Development Innovations នា​ថ្ងៃ​សៅរ៍​ទី ១១ កក្កដា ចាប់​ពី​វេលា​ម៉ោង ៨ ០០ ព្រឹក​ដល់​ម៉ោង ៥ ០០ ល្ងាច។

ចំណែក​នៅ​ខេត្ត​សៀមរាប Google I/O Extended Siem Reap នឹង​រៀបចំ​ឡើង​នៅ The 1961 Coworking and Art Space នា​ថ្ងៃ​អាទិត្យ​ទី ១២ កក្កដា ចាប់​ពី​វេលា​ម៉ោង ៨ ០០ ព្រឹក​ដល់​ម៉ោង ៥ ០០ ល្ងាច៕

អត្ថបទ៖ ប៊ុណ្ណារ៉ា
Previous
Next Post »