Apple ចាប់​ផ្ដើម​ផលិត​បច្ចេកវិទ្យា Force Touch លើ​ iPhone 6s/6s Plus

ក្រុមហ៊ុន Apple បាន​ចាប់​ផ្តើម​ផលិត​បន្ទះ Force Touch សម្រាប់​ស៊េរី  iPhone 6s​ ទាំង​ពីរ​ម៉ូដែល​លក្ខណៈ​ទ្រង់​ទ្រាយធំ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន​តៃវ៉ាន់ DigiTimes។

force-touch-642x347
បើ​តាម​ការ​បញ្ជាក់​ពី DigiTimes បាន​ឱ្យ​ដឹង​ថា បន្ទះ​ Force Touch សម្រាប់ iPhone 6s/6s Plus  ​ដែល​ផ្គត់ផ្គង់​ដោយ ក្រុមហ៊ុន TPK បាន​ចាប់​ផ្តើម​ដឹក​ជញ្ជូន​តាំង​ពី​ខែ មិថុនា ហើយ​ការ​ផលិត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គឺ​ទើប​តែ​ចាប់​ផ្តើម​នៅ​កក្កដា​នេះ​ឯង ដើម្បី​អាច​ផលិត​រួច​រាល់​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

TPK បាន​ប្រាប់​ DigiTimes ថា ប្រាក់​ចំណូល​របស់​ខ្លួន​នឹង​កើន​ដល់ ៥០ភាគរយ នៅ​ត្រីមាស​ទី៣ ដោយ​សារ​តែ​ការ​ផ្គត់ផ្គង់​បច្ចេកវិទ្យា Force Touch សម្រាប់ Apple នេះ។

force-touch

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា Apple  រំពឹង​ថា​នឹង​លក់ iPhone ជំនាន់​ក្រោយ​ទាំង​ពីរ​ម៉ូដែល​នេះ បាន​ដល់​ ៣៦-៤០ លាន​គ្រឿង នៅ​ត្រីមាស​ទី​បី និង ៥០លាន​គ្រឿង​នៅ​ត្រីមាស​ទី៤។

ព័ត៌មាន​លេចឮ​ជា​ហូរហែ​កន្លង​មក​ថា iPhone 6s/6s Plus នឹង​មាន​អេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញ, Processor ប្រភេទ A9, RAM 2GB, កាមេរ៉ា​មុខ 5MP និង ​ក្រោយ 12MP និង​​អ្វី​ដែល​រឹត​តែ​ពិសេស​នោះ គឺ​បច្ចេកវិទ្យា Force Touch ដែល​កំពុង​តែ​ផលិត​​នេះ​ឯង ហើយ Apple គ្រោង​ប្រកាស iPhone ទាំង​ពីរ​ម៉ូដែល​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ៕ ​

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត
ប្រភព៖ phonearena
Previous
Next Post »