Pacquiao៖ ខ្ញុំ​ចង់​វាយ​ជា​មួយ​ Floyd ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៦

 កំពូល​កីឡាករ​ប្រដាល់​ហ្វីលីពីន​ Manny Pacquiao មាន​បំណង​ចង់​វាយ​សង​សឹង​ជាមួយ​កីឡាករ​អាមេរិក Floyd Mayweather សាជាថ្មី​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​ បន្ទាប់​ពី​ខ្លួន​បាន​ចាញ់​ដោយ​ពិន្ទុ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។

ក្រោយ​ពី​ចាញ់ Floyd នៅ​ក្នុង​ទឹក​ដី​អាមេរិក Pacquiao នៅ​តែ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ប្រកួត​កន្លង​ទៅ។ អ្នក​ប្រដាល់​អាស៊ី​រូប​នេះ​ជឿជាក់​ខ្លួន​ឯង​ឈ្នះ​ដោយ​បាន​​វាយ​សន្ធប់​ចេញ​ច្រើន​រហូត​ដល់​ Floyd រត់​ពេញ​សង្វៀន។ ប៉ុន្តែ ឥលូវ Pacquiao បើក​ចំហ​ការ​វាយ​ឡើង​វិញ​ម្ដង​ទៀត។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី Fight News ។

fight 1


Pacquiao បាន​និយាយ​ថា៖ “ឆ្នាំ​នេះ​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អារម្មណ៍​ធ្វើ​កិច្ចការ​នយោបាយ​របស់​ខ្ញុំ​សិន បន្ទាប់​មក​ខ្ញុំ​មាន​គម្រោង​​ចង់​វាយ​ជាមួយ Floyd ​ ម្ដង​ទៀត។ ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ផ្លូវ​អារម្មណ៍​និង​ផ្នែក​រាង​កាយ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​ក្រោយ។ ខ្ញុំ​នឹង​បញ្ចេញ​បច្ចេកទេស​នៃ​ការ​វាយ​ឲ្យ​ល្អ​ជាង​ការ​ប្រកួត​លើក​ដំបូង។

fight 2

បន្ទាប់​ពី​ការ​ប្រកួត ​អ្នក​ប្រដាល់​មិនដែល​ចាញ់ Floyd ក៏​ធ្លាប់​បង្ហើប​ដែល​ថា ខ្លួន​ស្វាគមន៍​ជា​និច្ច​សម្រាប់​ការ​ចង់​ប្រកួត​សងសឹក​របស់ Pacquiao ។ ប៉ុន្តែ​ក្រោយ​មក​ក៏​ប្ដូរ​ចិត្ត​លែង​ចង់​វាយ​វិញ ដោយ​ហៅ Pacquiao ថា​មនុស្ស​កំសាក​។

fight 3

កាល​ពី​ថ្ងៃ​ទី​២ ដើម​ខែ​ឧសភា​កីឡាករ​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao បាន​ចាញ់​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather​ ​​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ពី​ចៅក្រម​ទាំង​បី​រូប ១១៨-១១០, ១១៦-១១២ និង ១១៦-១១២៕

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ bleacherreport
 រូបភាព៖ Telegraph
Previous
Next Post »