នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបណ្ដាញសង្គម Facebook លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃម្សិលមិញថា Facebook កំពុងតែធ្វើការលើមុខងារថ្មីដើម្បីដាក់បញ្ចូលប៊ូតុង Dislike ចូលទៅក្នុងគេហទំព័របណ្ដាញសង្គម Facebook។
ថ្លែងនៅក្នុងសន្និសីទសំនួរនិងចម្លើយ ( Q+A ) នៅក្នុងទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Facebook ក្នុងទីក្រុង Menlo Park រដ្ឋ California សហស្ថាបនិកវ័យ ៣១ ឆ្នាំ បាននិយាយថា ប៊ូតុង Dislike ដែលក្រុមហ៊ុនកំពុងតែធ្វើការបង្កើតនោះគឺនឹងដាក់ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់រូបប្រើវា ដើម្បីបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនទៅលើ Post របស់អ្នកដទៃ។
លោកបានបន្ថែមទៀតថា ប៊ូតុង “Dislike” គឺធ្លាប់មានអ្នកប្រើប្រាស់ជាច្រើនបានស្នើឲ្យដាក់អស់ជាច្រើនឆ្នាំមកហើយ។ ដូច្នេះឆ្លៀតនៅក្នុងឱកាសពិសេសនេះ លោកក៏បានលើកមកនិយាយថា ក្រុមហ៊ុនគឺកំពុងតែធ្វើការទៅលើមុខងារនេះ ហើយវានឹងដាក់ឲ្យប្រើប្រាស់សាកល្បងក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Facebook រូបនេះក៏បន្ថែមថា យ៉ាងណាក្ដីលោកមិនចង់ឲ្យការដាក់បញ្ចូលនូវមុខងារថ្មីនេះក្លាយជាយន្តការមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនប្រើវាដើម្បីសម្ដែងការមិនពេញចិត្តទៅលើ Post របស់អ្នកផ្សេងនោះទេ។ ប៉ុន្តែវាអាចជំនួសឲ្យការចុច Like ទៅលើ Post ក្រៀមក្រំ ឬ ទុក្ខសោករបស់នរណាម្នាក់បាន៕
ប្រែសម្រួល៖ សំនៀង
ប្រភព៖ bbc
Sign up here with your email
Conversion Conversion Emoticon Emoticon