Apple ដាក់​បង្ហាញ​កុំព្យូទ័រ MacBook Pro 15អ៊ីញ មាន​ទ្រនាប់ Force Touch យ៉ាង​ពិសេស

Apple ទើបតែបានធ្វើ​ការ ដាក់​បង្ហាញ​កុំព្យូទ័រ ស៊េរី MacBook Pro 2015 អេក្រង់​ទំហំ 15 អ៊ីញ​ថ្មី​របស់​ខ្លួន ដែល​វា​បាន​ផ្លាស់​ប្តូរ គ្រឿងម៉ាស៊ីនអោយកាន់តែ ដំណើរការបានល្អជាងមុន ហើយវាក៏មាន​បច្ចេក​វិទ្យា​ថ្មីៗ​ផង​ដែរ។ បច្ចេកវិទ្យាទ្រនាប់ Force Touch ដែលអនុញ្ញាត្តិអោយអ្នក ធ្វើការបញ្ជាកុំព្យូទ័រ នៅ​លើ​ទ្រនាប់ ចុច​បាន​កាន់តែពិសេស និងមានភាពស្និទក្នុងដៃជាងមុន ក៏មានបំពាក់ នៅលើកុំព្យូទ័រ ស៊េរី​ថ្មី​នេះផងដែរ មិនអោយចាញ់កុំព្យូទ័រ New MacBook ស៊េរី 2015 នោះទេ។ MacBook Pro 15អ៊ីញ​ថ្មី​នេះ ក៏​អាច​ផ្ទេរ​ទិន្ន័យ​បានលឿនជាងមុនផងដែរ រហូតដល់ 2.5 ដងឯណោះ (ម៉ូឌែល 2,500$) ហើយ​ក៏​មានថាមថ្មខ្លាំង អាច​ប្រើបានយូរជាងមុន ចំនួនមួយម៉ោងផងដែរ។
 cover
MacBook Pro 15អ៊ីញ ស៊េរី 2015 នេះមានម៉ាស៊ីន ចំនួនពីរប្រភេទ អាស្រ័យទៅលើតម្រូវការ និង​លទ្ធភាព​​អ្នកប្រើប្រាស់។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ របស់ប្រភេទម៉ាស៊ីន នីមួយៗ។
15 អ៊ីញ: ស៊ីភីយូ​ 2.2Ghz ជាមួយអេក្រង់ Retina (1,999$)
  • ស៊ីភីយូ Quad-core Intel Core i7 2.2Ghz អាចបង្កើនល្បឿនដល់ 3.4Ghz
  • រ៉េមទំហំ 16GB 1600MHz
  • អង្គរក្សាទិន្នន័យ 256GB Pcle-based
  • អង្គក្រាហ្វិក Intel Iris Pro
15 អ៊ីញ: 2.5Ghz ជាមួយអេក្រង់ Retina (2,499$)
  • ស៊ីភីយូ Intel Quad-core Core i7 2.5Ghz អាចបង្កើនល្បឿនដល់ 3.7Ghz
  • រ៉េមទំហំ 16GB 1600MHz
  • អង្គរក្សាទិន្នន័យ 512GB Pcle-based
  • អង្គក្រាហ្វិក Intel Iris Pro + AMD Radeon R9 M370X ជាមួយម៉េម៉ូរី 2GB GDDR5
iMac-looking-down-onto-800
ស្របពេលគ្នានេះដែរ Apple ក៏បានធ្វើការដាក់បង្ហាញ កុំព្យូទ័រ iMac អេក្រង់ Retina អាច​បង្ហាញ​រូប​ភាព​​ខ្ពស់ដល់ 5K របស់ខ្លួនផងដែរ ដែលវាមានតម្លៃធូរថ្លៃជាង ស៊េរីមុន។ វាដំណើរការដោយ ស៊ីភីយូ Intel Core i5 Quad-core ល្បឿន 3.3Ghz អាចរត់ដល់ល្បឿន 3.7GHz ប្រើកា្រហ្វិក R9 M290 with 2GB រ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 1TB។ វាមានតម្លៃប្រមាណ 1,999 ដុល្លារ​សហរដ្ឋ​អាមេរិច ហើយ Apple ក៏បានបញ្ចុះតម្លៃស៊េរី មុនដែលមានកម្លាំងខ្លាំងពី 2,499$ មក 2,299 ដុល្លារ​ផងដែរ។
Previous
Next Post »