Cassano៖ Ronaldo គឺ​ជា​ Nadal ឯ​ Messi គឺជា​ Federer

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី និង​ជា​អតីត​កីឡាករ​ក្រុម​ Real Madrid លោក​ Antonio Cassano ​បាន​និយាយ​ថា បើ​ប្រៀប​ធៀប​​កីឡា​បាល់ទាត់ ទៅ​នឹង​កីឡា​វាយ​កូន​បាល់ ​លោក​​គិត​ថា Cristiano Ronaldo គឺ​ដូច​ Rafael Nadal ​ចំណែក​ឯ​ Lionel Messi គឺ​​ដូច​ Roger Federer ​ដែល​សុទ្ធសឹងតែ​​​ជា​កីឡាករ​ល្អ​បំផុត​ដូច​គ្នា។

messi-vs-ronaldo-2014-15-hat-tricks-more-broken-records-but-was-real-madrids-or-barcelonas-superstar-more-dominant

មតិ​ខ្វែង​គំនិត​គ្នា​នៅ​តែ​មាន ​​នៅ​ក្នុង​វិស័យ​បាល់​ទាត់ ​លើ​ប្រធាន​បទ​​​នរណា​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​លើ​លោក។ Ronaldo ​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​២​ឆ្នាំ​ជាប់​ៗ​គ្នា​ចុង​ក្រោយ​នេះ និង​សរុប​ទាំង​អស់​ឈ្នះ​បាន​៣​ដង ខណៈដែល​ Messi ​ឈ្នះ​បាន​៤​ដង​។

កីឡាករ​វ័យ​៣២​ឆ្នាំ Cassano បាន​សរសើរ​ដល់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន Messi ថា ​កីឡាករ​​បាល់ទាត់​ល្អ​បំផុត​ មិន​ដែល​ធ្លាប់​មាន។

“Messi គឺជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ មនុស្ស​ជា​ច្រើន​និយាយ​ថា Diego Maradona ​ល្អ​ជាង​ ព្រោះ​ធ្លាប់​ឈ្នះ​ World Cup ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​ជា​ពេល​វេលា​ខុស​គ្នា។ Leo គឺ​ល្អ​បំផុត ​និង​​ជា​មូល​ហេតុ​មួយ ​ដែល​ខ្ញុំ​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ បន្ទាប់​ពី​ឈ្មោះ​គាត់”។ Cassano បាន​ប្រាប់​ដល់​ Italia 1​។

អតីត​កីឡាករ​ក្រុម​ Parma ​បាន​បន្ថែម​ទៀត​ថា៖ “គាត់ (Messi) និង​ Ronaldo គឺជា​កីឡាករ​២​នាក់ ដែល​អស្ចារ្យ​បំផុត ប៉ុន្តែ​ខុស​គ្នា។ បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​កីឡាករ​វាយ​កូន​បាល់ ខ្ញុំ​យល់​ថា Ronaldo ​ដូច​ Nadal ​ចំណែក​ឯ​ Messi ​គឺ​ដូច​ជា Federer”៕

​ចុះ​ប្រិយ​មិត្ត​យល់​ស្រប​ តាម​ការ​លើក​ឡើង​របស់​ Cassano ខាង​លើ​ឬ​អត់?

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal.com
Previous
Next Post »