វិធី​សាស្រ្ត​ក្នុង​ការ​ទាញ​យក Line Stickers ជា​ច្រើន​ដោយ​ឥត​គិត​ថ្លៃ មិន​ចាំបាច់ Jailbreak (មាន​វីដេអូ)

Cover
សួស្តីប្រិយមិត្ត របស់ខេមបូ ទាំងអស់ ប្រហែលជា មានប្រិយមិត្ត ជាច្រើន ចង់បាន Line Stickers អោយច្រើនដើម្បី ងាយស្រួល និង មានភាពសប្បយ រឹករាយ នៅក្នុងការ លេង ​Line ជាមួយមិត្តភក្តិ របស់លោកអ្នក ។ ថ្ងៃនេះខេមបូ នឹងលើកយក វិធីសាស្ត្រដ៏ ងាយស្រួល នៅក្នុងការ ទាញយក Line Stickers បានដោយ ឥតគិតថ្លៃ មិនចាំបាច់ Jailbreak ឡើយ ដែលអាច អោយយើង ទាញយក ចេញពីប្រទេស ផ្សេងៗ បានយ៉ាង ងាយស្រួល ដោយគ្រាន់ តែធ្វើការ ផ្លាស់ប្តូរ VPN ប៉ុណ្ណោះ ។ ការផ្លាស់ប្តូរ VPN បានន័យថា ជាការផ្លាស់ ប្តូរ ip របស់យើង អោយទៅនៅ ទីតាំងប្រទេស ផ្សេងៗ​ដើម្បី អាចអោយ យើង ទាញយក Line Stickers ដោយសេរី បានយ៉ាងច្រើន ផងដែរ ។ កម្មវិធី VPN ដែលខេមបូ លើកយក មកបង្ហាញសម្រាប់ ធ្វើការ​ផ្លាស់ប្តូរ VPN អោយយើង ទាញយក Line Stickers នេះបាន មានឈ្មោះថា VPN One Click Professional ដូច្នេះលោកអ្នក ត្រូវតែទាញយក កម្មវិធីនេះ ដែលដាក់អោយ ប្រើប្រាស់រយៈ ពេលខ្លី (អាចប្រើប្រាស់ សាកល្បង រយៈពេល ៧ ថ្ងៃក្រោយពី តម្លើងពី App Store )ពី App Store ជាមុនសិន សូមធ្វើតាម លំនាំខាងក្រោម៖
តម្រូវការ និង តំណរទាញយក កម្មវិធី VPN One Click Professional
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 និង iOS 8
  • Device របស់លោកអ្នក មិនចាំបាច់ Jailbreak ក៏អាចប្រើប្រាស់ បានដែរ
  • សូមទាញយកតាមរយៈ ទីនេះ
បន្ទាប់ពី លោកអ្នកធ្វើការ ទាញយក កម្មវិធីនេះ ចេញពី App Store រួចរាល់ សូមបើក កម្មវិធី VPN One Click Professional រួចធ្វើការ Active ដោយ ឥតគិតថ្លៃ អាចប្រើ ប្រាស់បាន រយៈពេល ៧ ថ្ងៃ សម្រាប់ផ្លាស់ប្តូរ VPN តែខេមបូ គិតថា​ ៧ ថ្ងៃ គឺគ្រប់គ្រាន់ សម្រាប់ អាចអោយ ប្រិយមិត្ត ធ្វើការ ទាញយក Line Sticker ដែលលោកអ្នក ពេញចិត្តបាន អស់បាត់ ទៅហើយ ដោយគ្មាន ក្តីបារម្ភឡើយ ។
សូមទស្សនាវីដេអូខាងក្រោមដើម្បី Active កម្មវិធី​ VPN One Click Professional
ក្រោយពីធ្វើការ Active កម្មវិធី​ VPN One Click Professional រួចរាល់ លោកអ្នក អាចធ្វើការ បើក VPN ដោយគ្រាន់ តែចូល ទៅកាន់ Settings > VPN លោកអ្នក នឹងទទួលបាន VPN IP ប្រទេសជាច្រើនសម្រាប់ ទាញយក Line Stickers ពិសេសៗ ដូចជា Japan , USA , Singapore , Turkey និងប្រទេស ផ្សេងៗទៀត ជាច្រើន ។
ដូច្នេះដើម្បីអោយកាន់តែច្បាស់ សូមទស្សនាពីរបៀបផ្លាស់ប្តូរ VPN ដើម្បីទាញយក Line Stickers ដោយឥត គិតថ្លៃដែល បង្ហាញដោយ ក្រុមការងារ ខេមបូ ខាងក្រោមនេះ
សូបបញ្ជាក់៖ មុននឹងចូលដល់ដំណាក់កាលនេះ សូមធ្វើ ការលុប Line របស់អ្នក ចោលហើយ ចូលទៅកាន់ App Store ដើម្បីទាញយក Line ម្តងទៀត ឬ អាចទាញ យកតាមរយៈ ទីនេះបាន បន្ទាប់ពី បានទាញយក Line មកសាជា ថ្មីហើយ សូមធ្វើការ Log in ជាមួយ Facebook របស់លោកអ្នក ប៉ុន្តែ កុំទាន់ ដាក់ លេខទូរស័ព្ទ របស់លោកអ្នក អោយសោះ ពុំដូច្នេះទេ លោកអ្នកមិន អាចទាញយក Line Stickers បានឡើយ ។
1
ខេមបូសង្ឈឹមថា ប្រិយមិត្តនឹង ទទួលបាន Line Stickers ពិសេសៗ ជាច្រើន ដោយគ្រាន់តែ ធ្វើតាមវិធីសាស្រ្តដែល ខេមបូលើក យកមកជា ការស្រេច ។ លោកអ្នក ក៏អាចតាម ដានពត៌មាន របស់ខេមបូ តាមរយៈ Official Account Line របស់ខេមបូ តែម្តងដោយ គ្រាន់តែ ធ្វើការ Add ID របស់ខេមបូ តាមរយៈ រូបភាពខាង ក្រោមនេះ។
Previous
Next Post »