ចំណុច​ខ្លាំង​របស់ iOS ដែល​យើង​ពេញ​ចិត្ត! ចុះ​សម្រាប់​អ្នក​វិញ?

អស់រយៈពេលជាច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​ប្រើ​ប្រាស់ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android និង iOS នៅ​តែ​បន្ត​ទាស់​សំដី​គ្នា នៅ​ឡើយ​ទេ ទាក់ទងទៅនឹង គុណសម្បត្តិរបស់ ប្រព័ន្ធប្រតិបត្តិការណ៍ ទាំងពីរនេះ។ សម្រាប់​ខ្ញុំផ្ទាល់ ទាំង iOS និង Android វាមានគុណសម្បត្តិរៀងៗខ្លួន ហើយយើងវា អាស្រ័យទៅលើ​ខ្លួន​អ្នក​ផ្ទាល់ ថាអ្នកពេញចិត្តវារឺក៏អត់។ ឆ្លៀតពេលនេះ យើងសូមបង្ហាញ អំពីលក្ខណៈ​ពិសេស​ របស់​ប្រព័ន្ធ​ប្រតិបត្តិការណ៍ iOS ដែលវាគឺជាប្រព័ន្ធបត្តិការណ៍ ធំទីពីរ បន្ទាប់ពី Android ហើយ​វាមាន​ដំណើ​រ​ការ​ផ្តាច់​មុខ នៅតែលើឧបករណ៍ Apple ប៉ុណ្ណោះ។ cover
ខាងក្រោមនេះ គឺជាលក្ខណៈពិសេស ទាំង 1០ របស់ iOS ដែលយើងពេញចិត្ត ហើយខ្ញុំគិតថា អ្នកក៏គិត​ដូច​ខ្ញុំផងដែរ។
1.  ឆាប់ទទួលបានកំណែអាប់ដេត
iOS តែងតែទទួលបាន កំណែអាប់ដេត ថ្មីៗជានិច្ច ដែលជាហេតុធ្វើអោយយើង ទទួលបាន មុខងារថ្មីៗ ដោះ​ស្រាយបញ្ហានានាជានិច្ច មិនអោយយើង ឆាប់ធុញនោះទេ។ វិធីអាប់ដេតវិញ ក៏ស្រួលដោយ ដោយ​គ្រាន់​តែ ចូលទៅ Settting រឺ ធ្វើតាមកុំព្យូទ័រ។ ចុះចំណែក Android វិញ? គឺយ៉ាប់បន្តិចហើយ។
2.  កម្មវិធី និងហ្គេម មានគុណភាពខ្ពស់
ជាការពិតណាស់ កម្មវិធី និងហ្គេមរបស់ iOS គឺមានគុណភាពខ្ពស់ណាស់ អាចដំណើរការ បានរលូន និង​មាន​រូបភាព ច្បាស់ល្អ មិនរញ៉េរញ៉ៃឡើយ។ អ្នកបង្កើត បានយកចិត្តទុកដាក់ខ្ពស់ ហើយកូដក្នុងការ បង្កើត​កម្មវិធី ក៏ពិសេស ផងដែរ ដែលអាចបង្កើត ហ្គេម រឺកម្មវិធី បានគុណភាពល្អ ខុសពី Android។
3.  ទទួលបានការមើលថែទាំយូរ ពីក្រុមហ៊ុន
ខ្ញុំមាន iPhone កំពុងតែកាន់ប្រើប្រាស់នៅក្នុងដៃ ហើយវានៅតែទទួលបាន​ កំណែអាប់ដេត ថ្មីៗជានិច្ច ខណៈ ទូរស័ព្ទផ្សេងៗ ដែលចេញជំនាន់ឆ្នាំ 2012 លែងទទួលបាន កំណែអាប់ដេតអ្វីទៀត ហើយ ដែលមាន​ដូចជា Galaxy S3, Optimus G ជាដើម។
4.  កម្មវិធី រឺហ្គេមថ្មីៗ គឺមានមុន Android
កម្មវិធី និងហ្គេមពិសេសៗ នានា តែងតែបង្ហាញខ្លួនលើ iOS មុនលើ Android នេះក៏ដោយសារតែ​ អ្នក​ប្រើ​ប្រាស់ iOS ភាគច្រើន បង់ប្រាក់ ខុសពី android ដែលអ្នកប្រើភាគច្រើន ដោនឡូដចេញពី វេបសាយ។ ហេតុ​ដូច្នេះហើយ បានជាអ្នកបង្កើតកម្មវិធី ឧស្សាហ៍ បង្កើតកម្មវិធី រឺហ្គេមអោយ iOS មុន Android ជានិច្ច។ maxresdefault
5.  ប្រព័ន្ធអេកូឡូស៊ី
យើងអាចធ្វើការប្រាស្រ័យទាក់ទង ជាមួយនឹងមុខងារផ្សេងទៀត ដូចជា OS X, iTunes, iCloud, Apple TV …. មិនអោយយើង ឯការឡើយ។
6.  ងាយស្រួលប្រើ
iOS មានរចនាបថ សាមញ្ញ ងាយស្រួលប្រើប្រាស់ និងទាក់ទាញ ជាក់ស្តែង មនុស្សចាស់ៗ អាចងាយយល់ និងឆាប់ចេះប្រើ ជាជាង ទូរស័ព្ទ Android ដែលវាមានភាព​សាំញ៉ាំ រញ៉េរញ៉ៃបន្តិច។
7.  មានសេវាកម្មថែទាំ
Apple មានផ្តល់សេវាកម្មថែទាំ និងផ្តល់យោបល់ដល់អ្នក ប្រសិនបើអ្នក ជួបប្រទះនូវបញ្ហា រឺមានចំងល់ ទាក់​ទងទៅនឹងវា។ សេវាកម្ម​ Apple Care នេះមានច្រើនទីតាំង​ទូទាំងពិភពលោក ហើយក៏មាន នៅ​ក្នុង​ប្រទេស​ កម្ពុជា ផងដែរ (iOne)។ios-security
8.  មានសុវត្ថិភាពខ្ពស់
iOS មានសុវត្ថិភាពខ្ពស់ មិនងាយឆ្លងមេរោគ ចូលរញ៉រញ៉ៃនោះទេ ហេតុដូច្នេះហើយ យើងមិនចាំបាច់ លំបាក​ក្នុងការ តម្លើងកម្មវិធី ការពារមេរោគអ្វី​ ដូចប្រព័ន្ធប្រតិបត្តិការណ៍ Android នោះទេ។
9.  មុខងារចែកចាយ (Family Sharing)
ប្រសិនបើនៅក្នុងផ្ទះអ្នក មានអ្នកប្រើប្រាស់ ឧបករណ៍ iOS ច្រើន អ្នកអាចប្រើ មុខងារ Family Sharingបាន ដែលអាចចែករំលែក កម្មវិធី និងហ្គេម ដែលបានទិញម្តងហើយ ដល់សមាជិកផ្សេងទៀត រឺក៏មានមុខ​ងារ គ្រប់គ្រងកូនតូចៗជាដើម ក្រែងលោប្រើប្រាស់ ហួសដែនកំណត់។
10.  មាន Jailbreak
អ្នកប្រើប្រាស់ភាគច្រើន ពេញចិត្ត នឹង iOS ពីព្រោះអីវាអាច Jailbreak បាន។ Jailbreak ប្រៀបបាន ដូច​ជា​ការរំដោះ iOS អោយមានសេរីភាព និងធ្វើអោយវា កាន់តែមានថាមពល អាចធ្វើអោយ បានច្រើនជាងមុន។ មានកម្មវិធី និង Tweak ពិសេសៗជាច្រើន ដែលអាចធ្វើអោយ ឧបករណ៍ iOS វាមានសមត្ថភាព ខ្លាំងជាង ប្រព័ន្ធប្រតិបត្តិការណ៍ Android បាន។ maxresdefault (1)
សម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ តើលក្ខណៈពិសេសរបស់ iOS ណាមួយដែលអ្នក ពេញចិត្ត? ខ្ញុំជឿថា វា​នៅ​សល់ចំណុចជាច្រើនទៀត ហេតុដូច្នេះហើយ សូមចូលរួម ចែករំលែកបទពិសោធ ទាំងអស់គ្នា។
Previous
Next Post »