Apple ​អាច​នឹង​​ឲ្យ​អ្នក​លុប​កម្មវិធី​ជាប់​មក​ជាមួយ​នឹង​​ iPhone ឬ iPad ដែល​អត់ប្រយោជន៍​ចោល​

នេះ​អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ iPhone ឬ iPad​ ទាំង​ឡាយ​ ព្រោះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​អ្នក​នឹង​អាច​ធ្វើ​ការ​លុប​នូវ​កម្មវិធី​ដែល​មាន​មក​ស្រាប់​លើ​ទូរសព្ទ​បាន​ហើយ។

Apple Starts iPhone 6 Sales In Germany


នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​វិបសាយ​ BuzzFeed​ លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple បាន​មាន​ប្រសាសន៍​ថា​ក្ រុមហ៊ុន​កំពុង​តែ​ស្វែង​រក​​​វិធី​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ iPhone និង​ iPad ទាំង​ឡាយ​ធ្វើ​ការ​លុប​កម្មវិធី​មាន​ដំឡើង​ស្រាប់​បាន។ លោក​ Tim Cook បាន​ទទួល​ស្គាល់​ថា​​ អ្នក​ប្រើ​ប្រាស់​ iDevice ភាគ​ច្រើន​គឺ​ពិត​ជា​ចង់​លុប​នូវ​កម្មវិធី​ទាំង​អស់​នោះ​ចោល​ណាស់។

លោក​ Tim Cook បាន​បន្ត​ថា​ នេះ​អាច​ជា​រឿង​រាវ​ដ៏​ស្មុគ​ស្មាញ​មួយ​ ព្រោះ​មាន​កម្មវិធី​មួយ​ចំនួន​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​កម្មវិធី​ដទៃ​ ដូច​នេះ​ប្រសិន​បើ​ធ្វើ​ការ​លុប​កម្មវិធី​ណា​មួយ​នោះ​នឹង​អាច​បង្ក​បញ្ហា​ដល់​ iDevice​ បាន។ ប៉ុន្តែ​មាន​កម្មវិធី​មួយ​ចំនួន​គឺ​មិន​មាន​ពាក់​ព័ន្ធ​នឹង​កម្មវិធី​ដទៃ​នោះ​ទេ​ ដូច​នេះ​ចំពោះ​កម្មវិធី​ដែល​មិន​មាន​បង្ក​ផល​ប៉ះពាល់​គេ​​នឹង​រិះ​រក​វិធី​ដើម្បី​​អាច​ឲ្យ​អ្នក​លុប​ចេញ​បាន។ ទោះ​ជា​យ៉ាង​ណា​ លោក Tim Cook  មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​ណា​មួយ​ទាក់​ទង​នឹង​ការ​​លុប​កម្មវិធី​នេះ​ទេ។
គួរ​បញ្ជាក់​ថា​ នៅ​លើ​ iOS 8 គេ​បាន​បន្ថែម​នូវ​កម្មវិធី​ Health, Podcast និង​ Tips ចំណែក​នៅ​លើ​ iOS 9 វិញ​គេ​បាន​បន្ថែម​កម្មវិធី​ Find My iPhone, Find My Friends និង​ News​ ហើយ​កម្មវិធី​ទាំង​អស់​នេះ​សុទ្ធ​តែ​​មិន​អាច​លុប​ចេញ​បាន​នោះ​ទេ៕ ​​​​

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​​​​​​​​​​​​ប្រភព៖ theverge

Previous
Next Post »