ក្រុមហ៊ុន Apple បានធ្វើឲ្យ iPhone ជំនាន់ថ្មីមានសភាពរឹងមាំជាងមុន ដោយអាចទ្រទ្រង់ការពត់កម្លាំងខ្លាំងបាន ប៉ុន្តែវាបែរជាប្រឈមនឹងបញ្ហាផ្សេងមួយទៀតទៅវិញ។
អ្នកប្រើប្រាស់ iPhone 6s មួយចំនួនបានរាយការណ៍ថា ទូរសព្ទរបស់គេចាប់ផ្ដើមឡើងកម្ដៅ ខណៈពេលកំពុងប្រើ ដែលធ្វើឲ្យភ្លើង Flash មិនអាចដំណើរការបានពេលថតរូបភាព។ នៅពេលដែលគេបើកកម្មវិធី Camera ឡើង គេឃើញមានលោតផ្ទាំងមួយដែលសរសេរថា “Flash is Disabled” មានន័យថា Flash ត្រូវបានបិទ។ ហើយក៏មាននូវប្រយោគមួយឃ្លាសរសេរថា “The iPhone needs to cool down before you can use the flash.” មានន័យថា ទូរសព្ទត្រូវបញ្ចុះកម្ដៅមុននឹងអាចប្រើប្រាស់ Flash បាន។
បន្ទះ Chip A9 ដែលបានបំពាក់លើ iPhone 6s និង 6s Plus ធ្វើឲ្យប្រតិបត្តិការមានល្បឿនលឿនជាងមុន ប៉ុន្តែវាហាក់ធ្វើឲ្យទូរសព្ទមានកម្ដៅក្ដៅជាងបន្ទះ Chip A8។ នេះបើយោងតាមការរាយការណ៍។ កម្ដៅជាមធ្យមរបស់ទូរសព្ទ iPhone 6 គឺមានត្រឹមតែ៣២,២២អង្សាសេប៉ុណ្ណោះ ចំណែកឯ iPhone 6s វិញគឺឡើងដល់ទៅ៣៨,៨៨អង្សាឯណោះ។
ទោះជាយ៉ាងណាគេនៅមិនទាន់ប្រាកដពីមូលហេតុដែលធ្វើឲ្យមានបញ្ហានេះកើតឡើងនៅឡើយនោះទេ ហើយមានអ្នកប្រើប្រាស់តែមានចំនួនតូចប៉ុណ្ណោះ ដែលបានជួបប្រទះបញ្ហានេះចាប់តាំងពីថ្ងៃប្រកាសលក់មក។ ដូចនេះមានតែរង់ចាំតាមដានទាំងអស់គ្នា ថាតើក្រុមហ៊ុន Apple នឹងមានប្រតិកម្មបែបណាជុំវិញបញ្ហាមួយនេះ៕
Sign up here with your email
Conversion Conversion Emoticon Emoticon