ក្រុមបិសាចក្រហម Manchester United បានឡើងឈរកំពូលតារាង Premier League លើកដំបូង បន្ទាប់ពីខកខានរយៈពេលជាង២ឆ្នាំ (៧៧០ថ្ងៃ) ក្រោយបំបាក់ក្រុមបាតតារាង Sunderland ៣-០ នៅ Old Trafford យប់មិញ។
៣គ្រាប់របស់ក្រុមលោក Louis Van Gaal គឺរកបានដោយកីឡាករចំណូលថ្មី Memphis Depay នាទី៤៥, ប្រធានក្រុម Wayne Rooney នាទី៤៦ ហើយក៏ជាគ្រាប់បាល់ដំបូងនៅ Premier League ផងដែរ សម្រាប់កីឡាករអង់គ្លេសរូបនេះ បន្ទាប់ពី១១ប្រកួតអត់ស៊ុតចូលសោះ។ រីឯ១គ្រាប់ទៀត គឺជាការស៊ុតរបស់ខ្សែបម្រើអេស្ប៉ាញ Juan Mata នៅចុងម៉ោង។
ការឡើងទៅកំពូលតារាង របស់ Man Utd នេះ គឺដោយសារតែក្រុមមេឃខៀវ Manchester City ត្រូវបានក្រុមម្ចាស់ផ្ទះ Tottenham Hotspur លត់ ៤-១ តាំងពីក្បាលព្រលប់យប់មិញ ខណៈដែល Kevin de Bruyne ស៊ុតនាំមុខមុននាទី២៥ តែ Spurs ដាក់៤គ្រាប់វិញ ដោយ Eric Dier នាទី៤៥, Toby Alderweireld (៥០), Harry Kane (៦១) និង Erik Lamela (៧៩) ទៀត។
រីឯលទ្ធផលក្រុមខ្លាំងមួយចំនួនទៀតគឺ Liverpool បានយកឈ្នះលើ Aston Villa ទាំងបុកពោះ ដោយលទ្ធផល ៣-២ នៅ Anfield, Arsenal បានលត់ម្ចាស់ផ្ទះ Leicester យ៉ាងចាស់ដៃ ៥-២ ខណៈដែល Alexis Sanchez ធ្វើបានហ៊ែតទ្រីក។ ឯក្រុមការពារតំណែងជើងឯក Chelsea ឯណោះវិញ នៅតែមានភាពយ៉ាប់យ៉ឺនដដែល ពោលគឺបានត្រឹមស្មើ ២-២ ទល់នឹង Newcastle ប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail
ប្រភព៖ bbc | dailymail
Sign up here with your email
Conversion Conversion Emoticon Emoticon