Ram 2GB អាច​ជំរុញ​ឲ្យ​គេ​ទិញ​ iPhone 6s/6s Plus ពុំ​​​ស្ទាក់​ស្ទើ​រ​ ជា​ជាង​ iPhone ​ជំនាន់​មុន

ពេល​ Apple ​កំពុង​ប្រកាស​ iPhone 6s និង​ iPhone 6s Plus​ ពុំ​បាន​ប្រាប់​​ពី​ការ​ដំឡើង​ទំហំ​ Ram ​ពី ​1GB ​ក្នុង​ទូរសព្ទ​ជំនាន់​មុន​ មក​​ទំហំ​ 2GB​​ ក្នុង​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​នោះ​ទេ។

iPhone-6s

វីដេអូ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង​​រវាង​ iPhone 6 ឬ​ iPhone 6 Plus​ ដែល​មាន​ទំហំ​ Ram ​1GB​ និង​ iPhone 6s ឬ​ iPhone 6s Plus​ ដែល​មាន​ទំហំ​ Ram​ 2GB​ ពេល​បើក​មើល​វិបសាយ​ផ្សេង​ៗ។

iPhone 6 ឬ​ iPhone 6 Plus​ ផ្ទុក​បាន​​ Tap ​តិច​តួច​​ និង​ពេល​​បើក​ Tap​ នោះ​មើល​ម្ដង​ៗ​ ត្រូវ​ចុច​ Refresh ​បើ​ពុំ​នោះ​ទេ​មិន​អាច​មើល​​ព័ត៌មាន​ផ្សេង​ៗ​ឃើញ​ឡើយ។ តែ​ចំពោះ​ iPhone 6s ឬ​ iPhone 6s Plus វិញ​ អាច​ផ្ទុក​​ Tap ​បាន​ច្រើន​​ ដល់​២០​ និង​រាល់​ពេល​បើក​វា​មើល​ម្ដង​ៗ​ គឺ​មិន​បាច់​ Refresh ​នោះ​ទេ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖




Previous
Next Post »