ឥឡូវ​ Apple ​​​​ចេញ​ស៊ីមកាត​ផ្ទាល់​ខ្លួន​ឲ្យ​ប្រើ​បាន​​​​ជាង​៩០​ប្រទេស​ រួម​ទាំង​កម្ពុជា!

​សម្រាប់​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេងៗ​ដោយ​យក​ជា​​ iPad ​ទៅ​ជាមួយ​​​ ឥឡូវ​នេះ​​អ្នក​​អាច​ប្រើ​នូវ​ស៊ីមកាត​ (Apple SIM) ថ្មី​របស់ក្រុមហ៊ុន Apple ផ្ទាល់​​បាន។

13427-8152-Screen-Shot-2015-06-30-at-25231-PM-l

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ​ក្រុមហ៊ុនផ្ដល់​សេវា​ទូរគមនាគមន៍របស់​អាមេរិក​ GigSky បាន​ប្រកាស​ថា​ ខ្លួន​បាន​សហការ​ជា​មួយ​នឹង​ក្រុមហ៊ុន​ Apple ​ដើម្បី​ផ្ដល់​​គម្រោង​ទិន្នន័យ​សេវា​​អ៊ីនធឺណិត Wireless ​ល្បឿន​លឿន​​ក្នុង​បណ្ដារ​ប្រទេស​ច្រើន​ជាង​​៩០ ទូទាំង​ពិភពលោក។

​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​​ Apple SIM ​គឺ​អាច​ប្រើ​បាន​តែ​ជា​មួយ​​ iPad​ ម៉ូដែល​ចុង​ក្រោយ (iPad Air 2 និង iPad mini 3)​​ តែ​ប៉ុណ្ណោះ។​ Apple SIM ​​នឹង​ដាក់​លក់​​​នៅ​តាម​​ហាង​លក់​រាយ​របស់​ Apple នៅ​លើ​ទីផ្សារ​ចំនួន​​១០ ប្រទេស​ក្នុង​សប្ដាហ៍​ខាង​មុខ​នេះ​ មាន​ដូច​ជា​ អូស្ត្រាលី​, កាណាដា​, បារាំង​, អាល្លឺម៉ង់​, អ៊ីតាលី​, ហូ​ឡង់​, អេស្ប៉ាញ​, ស៊ុយអែត​, ស្វីស​ និង​​តួ​ក​គី។ ហើយ​នៅ​ពេល​នេះ Apple SIM ​គឺ​មាន​លក់​នៅ​​អាមេរិក​ និង​អង់គ្លេស​ហើយ។

13427-8151-Screen-Shot-2015-06-30-at-25359-PM-l

ឥឡូវ​នេះ​ បណ្ដាញ​ Network របស់ GigSky​ អាច​គ្រប​ដណ្ដប់​លើ​បណ្ដារ​ប្រទេស​ច្រើន​ជាង​​៩០ នៅ​ក្នុង​បណ្ដា​​ទ្វីប​អាមេរិក​ខាង​ជើង ​អឺរ៉ុប អូស្រ្តាលី​ ​​​អាមេរិក​ខាងត្បូង​ អាស៊ី​ និង ​អាហ្វ្រិក។ អ្វី​ដែល​ពិសេស​នោះ​ សេវាកម្ម​​ GigSky នេះ​ក៏​មាន​គ្រប​ដណ្ដប់​ប្រទេស​កម្ពុជា​ដែរ។ ​

​ចំពោះ​តម្លៃ​គម្រោង​ទិន្នន័យ​របស់​ GigSky ​​វិញ​គឺ​ផ្អែក​ទៅ​តាម​ប្រទេស​នី​មួយៗ​​ ឧ.​ 20 MB រយៈ​ពេល​ ​៣​ថ្ងៃ​ ​ ​តម្លៃ ១០ ដុល្លារ​​ ឬ​​​ទំហំ​ 250 MB រយៈ​ពេល​៣០​ថ្ងៃ​ តម្លៃ​៥០​ដុល្លារ​​នៅ​រុស្សី និង​ ​​ប្រេស៊ីល។ ដល់​ពេល​សេវា​នេះ​ទៅ​ដល់​  នៅ​ឥណ្ឌា​ និង​រុស្ស៊ី​ ១០​ដុល្លារ​​​អាច​ទិញ​បាន​​ទំហំ​ 40 MB ប្រើ​រយៈ​ពេល​​៣​ថ្ងៃ ឬ​​៥០​ដុល្លារ​ទិញ​បាន​ទំហំ​ 500 MB ​ប្រើ​រយៈពេល​​ជាង​មួយ​ខែ​ជា​ដើម៕

13427-8153-Screen-Shot-2015-06-30-at-25222-PM-l



ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ appleinsider
Previous
Next Post »