iPhone ដែល​មាន​លេខ​កូដ​ដូច​ជា ZA, ZP, LL រឺ TH ពិត​ជា​មាន​គុណភាព​ខុស​គ្នា​មែន​រឺ​យ៉ាង​ណា?

​អ្នកប្រើប្រាស់ផលិតផល iPhone នៅកម្ពុជា ហាក់បីដូចជាមាន ភាពខ្វល់ខ្វាយខ្លាំង អំពីប្រភពដើម របស់ទូរស័ព្ទ iPhone ថាតើវាបានផលិត នៅប្រទេសណា​អោយប្រាកដ ព្រោះអី iPhone ដែលតម្លើងនៅប្រទេសផ្សេងៗគ្នា អាចមាន គុណភាពខុសគ្នាបាន។ ដើម្បីដឹងពីលេខកូដនេះ យើងគ្រាន់តែចូលទៅកាន់ Setting > General > About > Model។ វានឹងបង្ហាញអក្សរ ខាងមុខពីរខ្ទង់ លេខបីខ្ទង់នៅ កណ្តាល និងអក្សរពីរខ្ទង់ រឺមួយខ្ទង់នៅខាងក្រោយ។ សូមផ្ទៀងអក្សរ ពីរខ្ទង់ខាងក្រោយនោះ ជាមួយនឹងអក្សរខាងក្រោមនេះ ដើម្បីដឹងថា iPhone អ្នកមានប្រភពមកពីណានោះ។
1
តើ iPhone ដែលមានលេខកូដនេះខុសគ្នា ពិតជាមានគុណភាពខុសគ្នាមែនរឺយ៉ាងណា?
ចម្លើយគេទេ! គ្រប់ទូរស័ព្ទ iPhone ដែលកំពុងតែដាក់លក់ ទូទាំងពិភពលោក ទាំងអស់គឺសុទ្ធតែបានតម្លើង នៅក្នុងរោងចក្រ Foxconn និង Pegatron ស្ថិតក្នុង ប្រទេសចិនទាំងអស់ ហើយលេខកូដ ទាំងនេះគ្រាន់តែជាលេខ តំណាងអោយទីផ្សារ លក់របស់ iPhone ប៉ុណ្ណោះ។ គ្រប់ផលិតផល iPhone ទាំងអស់សុទ្ធតែត្រួតពិនិត្យ ស្តង់ដាគុណភាព យ៉ាងហ្មត់ចត់បំផុត គ្មានផលិតផលណាមួយ មានគុណភាពអន់ជាងមួយណានោះទេ។ យើងចាំបានថា នៅចុងឆ្នាំ 2014 នេះ Apple បានផ្តល់សិទ្ធលក់ទូរស័ព្ទ iPhone ជាផ្លូវការនៅក្នុង ប្រទេសកម្ពុជា ក៏ប៉ុន្តែ អតិថិជនមួយចំនួន មិនសូវជា សប្បាយចិត្តប៉ុន្មានទេ ដោយសារតែវាមានលេខកូដ TH តំណាងឱ្យទីផ្សារ​ ប្រទេសថៃ។ វាគ្រាន់តែជាលេខកូដ តំណាងអោយទីផ្សារ ប៉ុណ្ណោះ ហេតុដូច្នេះហើយ យើងគ្មានអ្វីគួរអោយ ព្រួយបារម្ភនោះទេ ទាក់ទងទៅនឹង គុណភាពរបស់វា នោះទេ។ ហើយប្រសិនបើជាយើង មើលក្នុងតារាងខាងលើនេះ ប្រទេសជាច្រើនទៀត ក៏ប្រើលេខកូដជាមួយគ្នាដែរ។ នៅក្នុងថ្ងៃអនាគត យើងក៏អាចមាន លេខកូដមួយ តំណាងអោយ ប្រទេសកម្ពុជាផងដែរ ព្រោះអីលេខកូដ​ TH សម្រាប់ប្រទេសថៃ នេះក៏ទើបតែទទួល បានដូចគ្នាដែរ។
តើ iPhone ដែលមានលេខកូដខុសគ្នានេះ វាមានលក្ខណៈខុសគ្នាដែររឺទេ?
2_cover
អ្វីដែលយើង សំគាល់ឃើញខុសគ្នា ដំបូងនោះគឺមានអក្សរ និងសេចក្តីណែនាំ នៅលើទូរស័ព្ទខុសៗ គ្នាទៅតាមតំបន់។ Apple បានបែងចែកទីផ្សារដូច្នេះ ដើម្បីងាយស្រួល ក្នុងការបោះពុម្ព អក្សរសេចក្តីណែនាំ ជាក់ស្តែងសម្រាប់លេខកូដ TH អ្នកនឹងឃើញមាន អក្សរថៃបន្តិចបន្តួច ហើយចំណែកឯ លេខកូដប្រទេសផ្សេងវិញ ក៏មានលាយឡំ ភាសានោះ បន្តិចបន្តួចផងដែរ។ អ្វីដែលយើងសង្កេត ឃើញផ្សេងទៀតនោះគឺប្រទេសខ្លះ មានភ្ជាប់មកជាមួយ ក្បាលឆ្នាំងសាករន្ធបី និងខ្លះទៀតរន្ធពីរ អាស្រ័យទៅលើ ការពេញនិយមក្នុងការប្រើប្រាស់ ប្រភេទព្រីភ្លើងរបស់ ប្រទេសនីមួយៗ។ អ្វីដែលជាភាព ខុសគ្នាទៀត នោះគឺថា ប្រសិនបើយើងទិញ iPhone ដែលបង្កើតសម្រាប់ តម្រូវសម្រាប់ទីផ្សារ របស់ប្រទេសយើងនោះ គឺយើងនឹងទទួលបានប័ណ្ណធានា ខុសពីម៉ូឌែលផ្សេងៗ ដែលវានាំចូលពីប្រទេសក្រៅ គ្មានប័ណ្ណធានាអ្វីនោះទេ។
3
យើងតែងតែលឺពាក្យនិយាយតៗគ្នាថា iPhone នាំចូលពីសឹង្ហបុរី រឺហុងកុងវាមាន គុណភាពល្អជាង ហើយអ្នកខ្លះទៀតថា សហរដ្ឋអាមេរិច ក៏ប៉ុន្តែយើងគួរ តែបញ្ឈប់ ពាក្យចចាមអារ៉ាម នេះតទៅទៀតអី។ ព្រោះអី iPhone វាសុទ្ធតែមាន គុណភាពដូចគ្នា ទាំងអស់ អ្វីដែលខុសប្លែក គឺមានដូចជាឆ្នាំងសាក អក្សរដែលមាន បិទភ្ជាប់នៅខាងក្រៅ បន្តិចបន្តួច តែប៉ុណ្ណោះ។ ការបែងចែកលេខ សម្គាល់ដូច្នេះ គឺដើម្បីងាយស្រួល ក្នុងការកំណត់ គោលដៅទីផ្សារ និងងាយស្រួល ក្នុងការ គ្រប់គ្រងប៉ុណ្ណោះ។
នាពេលបច្ចុប្បន្ននេះ ទូរស័ព្ទ iPhone ដែលមានលេខសំគាល់ TH ផ្គត់ផ្គង់មកអោយ ទីផ្សារប្រទេសកម្ពុជានោះ វាមានតម្លៃ ថ្លៃជាង ម៉ូឌែលរបស់ ប្រទេសផ្សេង ប្រមាណ 50$ ដែលវាអាចអោយយើង មានភាពពិបាក ក្នុងការសម្រេចចិត្ត បន្តិចហើយ ថាតើជ្រើសរើស យកមួយណានោះ ប៉ុន្តែនេះគឺជាទូរស័ព្ទ របស់អ្នករាល់គ្នា ហេតុដូច្នេះហើយ សូមធ្វើការ សម្រេចចិត្ត ដោយខ្លួនឯង។
Previous
Next Post »