ថ្មីៗនេះអ្នកតំណាង Microsoft នៅកម្ពុជាបានបង្ហើបពីដំណើរការកម្មវិធី Microsoft Translate Hub របស់ក្រុមហ៊ុនយក្ស Microsoft របស់សេដ្ឋី Bill Gate ដែលអាចបកប្រែភាសាខ្មែរទៅភាសាបរទេសផ្សេងៗ និង ពីភាសាបរទេសមកភាសាខ្មែរវិញមិនឲ្យចាញ់ Google Translate។
លោក Michael Strand តំណាង Microsoft បានឲ្យដឹងថា Microsoft Translator Hub គឺខាងលោកកំពុងតែដំណើរការបង្កើតប្រព័ន្ធបកប្រែភាសាខ្មែរបន្ទាប់ពីគម្រោងមួយនេះបង្ហើបឲ្យដឹងកាលពីកន្លះឆ្នាំមុនម្ដងរួចទៅហើយ។
លោកបន្តថា ការបង្កើតនេះមានរយៈពេលយូរដោយសារខាងក្រុមអ្នកបង្កើតជួបបញ្ហាមួយចំនួនដូចជា ការងារនេះពីមុនគឺមិនធ្លាប់មានហើយវាជាគម្រោងថ្មីមួយ និង ត្រូវការធ្វើតាមដំណាក់កាលព្រោះមិនមែនតែភាសាខ្មែរមួយទេត្រូវធ្វើគឺមានភាសាផ្សេងៗផងដែរ។ ម្យ៉ាងទៀត Microsoft ត្រូវការនិងការគាំទ្រពី ស្ថាប័នពាក់ព័ន្ធ មួយចំនួន ដើម្បីធ្វើឲ្យគម្រោងនេះអាចដំណើរការ និងទទួលបានជោគជ័យ។
Microsoft Translator Hub មានលក្ខណៈពិសេសដែលអាចបកប្រែបានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ដោយបច្ចុប្បន្នប្រព័ន្ធបកប្រែដោយស្វ័យប្រវត្តិ ដែលកំពុងដាក់ប្រើប្រាស់នៅក្នុង Microsoft Translator Hub មានជាង ១០០ ភាសាមកហើយ ហើយភាសាខ្មែរនឹងមានបញ្ចូលនៅក្នុងប្រព័ន្ធបកប្រែនេះបើសិន គម្រោងនេះដំណើរការបានជោគជ័យ។
សម្រាប់ដំណើរការ Microsoft Translator Hub មិនបានបញ្ជាក់ថានឹងបញ្ចប់ និង ឲ្យប្រើប្រាស់លើភាសាខ្មែរនៅពេលណា។
ចុចអាន៖ Microsoft សហការ VOTIVA នាំប្រព័ន្ធកម្មវិធី Microsoft Dynamics AX អភិវឌ្ឍអាជីវកម្មនៅកម្ពុជា
អត្ថបទ៖ ដារ៉ាឆានី
Sign up here with your email
Conversion Conversion Emoticon Emoticon