គួរ​អោយ​ភ្ញាក់​ផ្អើល អំពី​ភពថ្មីមួយ ​ដែល​ស្ទើរ​តែ​ដូច​ទៅ​នឹង​ផែន​ដី

ថ្មីៗនេះអង្គការ​វិទ្យា​សាស្រ្ត NASA បាន​ប្រកាស​ថា ពួក​គេ​បាន​រក​ឃើញ ភពថ្មី​មួយ​ទៀត​ហើយ ដែល​ម្តង​នេះ គឺមានរូបរាង​ស្រដៀង​ទៅ​នឹង ភពផែន​ដី​របស់​យើង​តែ​ម្តង ហើយមានលក្ខណៈ មួយចំនួនស្រដៀង ទៅ​នឹង​ភព​ផែន​ដី​យើង។ ភពមួយនេះដែរ ត្រូវបានអោយឈ្មោះថា Kepler 452b។
Cover
Kepler 452b ត្រូវបានរកឃើញដោយអង្គការ NASA ដែលមានចម្ងាយ 1,400 ឆ្នាំពន្លឺ ពីភពផែនដី​របស់​យើង។ វាដើរជុំវិញគន្លងផ្កាយមួយ ដែលមានម៉ាស ធំជាង 4% និងមានពន្លឺភ្លឺជាង 10% ធៀបទៅនឹង ព្រះ​អាទិត្យ។ ភពផែនដីទី២ នេះដែរ មានទំហំធំជាង ផែនដីរបស់យើង 1.6 ដង ហើយត្រូវបានគេ អោយ​ឈ្មោះ មួយទៀតថា Super-Earth។ ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ដែរថា ភពមួយនេះ គឺសម្បូរទៅ​ដោយ​ថ្ម។ ភពមួយនេះ ដើរតាមគន្លងផ្កាយរបស់វា ក្នុង១ជុំ អស់រយៈពេល 384.84 ថ្ងៃ ខណៈដែលផែនដី ដើរ​ជុំវិញ ព្រះអាទិត្យ ក្នុង១ជុំ អស់រយៈពេល 365 ថ្ងៃ។ នេះក៏ព្រោះតែវា ឆ្ងាយជាង 5% បើប្រៀបធៀបពី​ផែន​ដីរបស់យើង ទៅកាន់ព្រះអាទិត្យ។
 12
3
NASA ក៏បានបន្ថែមដែរថា វាពិតជាមានភាពលំបាក ខ្លាំងណាស់ ក្នុងការស្រាវជ្រាវ ទៅលើ វត្ថុមានជីវិត នៅលើភពមួយនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានបញ្ជាក់ដែរថា ពួកគេនឹងខិតខំប្រឹងប្រែង ធ្វើការសិក្សា ទៅលើបរិយាកាស និងសញ្ញាផ្សេងៗ ដែលមាន នៅក្នុងភពមួយនេះ បើទោះបី ជាវាមាន​រយៈ​ចម្ងាយ ឆ្ងាយពីភពផែនដី របស់យើងក៏ដោយ។
Previous
Next Post »