ប្រិយមិត្តធ្លាប់តែឃើញមាន ឆ្នាំងសាក ប្រភេទដែកឆក់ មួយនេះ នៅលើ ប្រភេទកុំព្យូទ័រ យួរដៃរបស់ Apple គឺ MacBook ដែលគ្រាន់ តែយើង យកឆ្នាំង សាកនោះ ទៅដាក់ ជិតនឹង រន្ធសាករបស់ MacBook នោះគឺវានឹង ស្រូបយក តែម្តង ដែលនេះជា មូលហេតុមួយ អាចអោយយើង ងាយស្រួល ក្នុងការ សាកថ្ម បានយ៉ាង ឆាប់រហ័ស និងមិនមាន ភាពលំបាកក្នុង ការដោតឡើយ។
ក្រឡេកមកមើល ឆ្នាំងសាក មួយនេះវិញ ដែលមាន លក្ខណៈដូច ទៅនឹង ឆ្នាំងសាករបស់ MacBook ដែរគឺវាមានភាព ស្រូបងាយស្រួល ក្នុងការសាក ដោយមិនចាំបាច់ ប្រើប្រាស់កម្លាំង ដោតឡើយ។ វាមានឈ្មោះថា “Znaps Adapter” គឺជាដុំឆក់ មួយប្រភេទ ដែលប្រើប្រាស់ សម្រាប់ដោត ចូលទៅក្នុង ស្មាតហ្វូនរបស់យើង ដើម្បីភ្ជាប់ ជាមួយនឹង ខ្សែឆ្នាំងសាក ដែលភ្ជាប់ដោយដុំ មួយផ្សេងៗទៀត។
Znaps Adapter អាចប្រើប្រាស់ បាននៅលើស្មាតហ្វូន ច្រើនប្រភេទ ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ ដូចជា iOS មានដូចជា iPhone/iPad/iPod Touch ប្រើប្រាស់ឆ្នាំង សាកប្រភេទ Lightning និង Android មានដូចជា ស្មាតហ្វូនរបស់ Samsung, LG, HTC, Sony .. ប្រើប្រាស់ឆ្នាំង សាកប្រភេទ Micro-USB។
Snaps Adapter មិនទាន់មាននៅលើទីផ្សារ នៅប្រទេស កម្ពុជាយើង នៅឡើយទេ យ៉ាងណាមិញ លោកអ្នកអាច ធ្វើការកុម៉្មង់ ទិញបាន តាមរយៈគេហទំព័រ លក់ទំនិញ អនឡាញ Kickstarter ក្នុងតម្លៃ ត្រឹមតែ 9$ តែប៉ុណ្ណោះ។
ស្វែងយល់បន្ថែម ជាមួយនឹងខ្សែវីដេអូខ្លីមួយនេះ៖
Sign up here with your email
Conversion Conversion Emoticon Emoticon