លេច​ចេញ​​​រូប​រាង​ iPhone 6s ​​ក្រាស់​​ជាង​ iPhone 6

កន្លង​ទៅ​ធ្លាប់​មាន​ព័ត៌មាន​បែក​ធ្លាយ​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ទូរសព្ទ​ជំនាន់​បន្ទាប់​របស់​ក្រុមហ៊ុន Apple គឺ iPhone 6s ទាំងរូប​រាង​រចនា​ និង​លក្ខណៈ​សម្បត្តិ​របស់​វា។

89799dae0a064f5212551b2a14a0d917

ឥឡូវ​នេះ​មាន​រូប​គំនូស​បំព្រួញ​បាន​លេច​ធ្លាយ​ទៀត​ហើយ​​ដែល​បង្ហាញ​ពី​រូបរាង​​របស់ iPhone 6s។ ​រូប​ភាព​គំនូស​បំព្រួញ​នោះ​ត្រូវ​បាន​បង្ហាញ​ដោយ​វិបសាយ​ Engadget Japan ​របស់​ជប៉ុន ហើយ​​​តាម​រូប​ដែល​បាន​បង្ហាញ​នេះ​បាន​ឲ្យ​ដឹង​ថា​ iPhone 6s ​នឹង​មាន​កម្រាស់​​ក្រាស់​ជាង​​ iPhone 6 បន្តិច។

iPhone 6 ​គឺ​មាន​កម្រាស់​​ ៦,៩ ម.ម ហើយ​តាម​រូប​គំនូស​បំព្រួញ​ដែល​បាន​បង្ហាញ​នោះ​ iPhone 6s ​មាន​កម្រាស់​ ៧,១០ម.ម។  ដូច្នេះ​ iPhone 6s នឹង​មាន​កម្រាស់​ក្រាស់​ជាង​ ០,២ ម.ម។ ​ចំពោះ​លក្ខណៈ​សម្បត្តិ​​ដែល​នឹង​បំពាក់​នៅ​លើ​ iPhone 6s នឹង​មាន​​ប្រព័ន្ធ​អ៊ីនធឺណិត​​ LTE ​លឿន​​ជាង​​ និង CPU A9 ដែល​នឹង​ផ្ដល់​ល្បឿន​លឿន​ព្រម​ទាំង​​បង្កើន​​នូវ​ក្រាហ្វិក​​ច្បាស់​ជាង​ CPU A8 ។

iphone-6-schematics-leaked-640x494

​បន្ថែម​ទៀត​នោះ 6s គឺ​ត្រូវ​បាន​គេ​និយាយ​ផង​ដែរ​​ថា ​​នឹង​បំពាក់​ដោយ​អេក្រង់​ទំហំ​ ៤,៧ អ៊ីញ​​ Full HD ​ជា​មួយ​កម្រិត​ Resolution 1920 x 1080 pixel។ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​ Smartphone ជំនាន់​បន្ទាប់​របស់​ Apple មួយ​នេះ​​គឺ​នឹង​បំពាក់​ដោយ​​បច្ចេកវិទ្យា​ Force Touch, Fiingerprint sensor ថ្មី, កែប្រែ​ថ្មី​លើ​កាមេរ៉ា​មុខ​​ជា​ប្រភេទ​ Full HD ​​កាមេរ៉ា​ក្រោយ​ទំហំ 12 MP និង​ទំហំ​ RAM 2GB៕



ប្រែ​សម្រួល៖ សំនៀង
ប្រភព៖  geeky-gadgets​
Previous
Next Post »