ច្បាស់​ហ្មង​លើក​នេះ ការ​ផលិត iPhone 6s និង iPhone 6s Plus មាន​ការ​ផ្គត់​ផ្គង់​ដោយ Samsung

បន្ទាប់ពីចេញ ពត៌មាន Apple ប្តឹងផ្តល់ គ្នាជាមួយ Samsung ទៅវិញទៅមក ហើយមាន ពត៌មាន ខ្លះទៀតថា ពួកគេនឹង ឈប់សហការគ្នា លើការ ផ្គត់ផ្គង់ មួយចំនួន ប៉ុន្តែនៅ ពេលនេះ យោងតាម របាយការណ៍ថ្មីមួយទៀត បានចេញ ផ្សាយបង្ហាញពី Samsung និង TSMC កំពុងតែ ផលិតបន្ទះ ឈីបប្រភេទ A9 សំរាប់ ផ្គត់ផ្គង់ឲ្យ Apple លើការ បំពាក់ឲ្យ iPhone 6s និង iPhone 6s Plus ជំនាន់ក្រោយ។
1-cover
ក្នុងអំឡុង ពេលដែល Samsung និង TSMC កំពុងផលិត បន្ទះឈីបសំរាប់ Apple នោះ Samsung ក៏កំពុងសម្ងំផលិត បន្ទះឈីបមួយ ដែលមាន កម្រាស់ស្តើងត្រឹម 14 nm ដែលមាន បច្ចេកវិទ្យា SoCs មួយទៀត ហើយ ការផលិត បន្ទះឈីប A9 របស់ Apple នេះមាន ការផលិត លើវាប្រមាណ 70 ភាគរយ និង TSMC ជួយផលិត 30 ភាគរយបន្ថែម។ បើតាមដឹង ពីមុន បន្ទះឈីប A8 ដែលប្រើប្រាស់ នៅលើ iPhone 6 និង iPhone 6 Plus សព្វថ្ងៃនេះ ផលិតដោយ TSMC ដោយសារ ពេលនោះ​ Samsung និង Apple មានបញ្ហា ទើប បណ្តាលអោយមាន ការផ្អាក ការផ្គត់ផ្គង់ មួយឆ្នាំ បែបនេះ។
2
មិនត្រឹមតែប៉ុណ្ណេះ TSMC ក៏ផលិត សេនស៊ឺ ស្គេនក្រយ៉ៅដៃ Touch ID ថ្មីដែល ដំនើរការ ប្រសើរជាងមុន សំរាប់ បំពាក់លើ iPhone ជំនាន់ក្រោយ នេះដែរ។ បើនិយាយ ពីបន្ទះឈីប A9 ក្រោយនេះ អាចសម្រួលដល់ដំនើរការ កាមេរ៉ា, រ៉េម, បច្ចេកវិទ្យា Force Touch ដំនើរការ បានរលូនជាង មុនទ្វេដង។ តាមការ រំពឹងទុក Apple នឹងដាក់បង្ហាញ iPhone ជំនាន់ចុង ក្រោយនេះ នៅពាក់កណ្តាល ខែកញ្ញា។
Previous
Next Post »