ក្រុមហ៊ុន Apple បានបញ្ចេញ iOS 8.4 ជាផ្លូវការហើយ រួមជាមួយនឹង សេវាកម្មថ្មី មួយចំនួន ដូចជា “Apple Music”, “Beats 1” និងបានជួសជុលទៅលើ ចន្លោះសន្តិសុខ ខ្លះៗផងដែរ។ អ្វីដែលកាន់ តែពិសេសជាងនេះ ទៅទៀតនោះគឺ អ្នកក៏អាចធ្វើការហែកគុក នៅលើ iOS 8.4 នេះបានទៀតផង ហើយជា លក្ខណៈពេញលេញ ថែមទៀត ប៉ុន្តែទោះជា យ៉ាងក៏ដោយ ក៏មានប្រិយមិត្ត មួយចំនួន មិនអាច jailbreak បានដោយ ជោគជ័យឡើយ ដោយមាន បញ្ហាជាច្រើន កើតឡើង កំឡុងពេល ដែលពួកគេ កំពុងធ្វើការ jailbreak។ មូលហេតុចំបង ដែលបណ្តាល អោយមាន បញ្ហាទាំងនេះ កើតមានឡើង នោះគឺដោយសារ តែពួកគេ បានធ្វើការ update ជំនាន់ iOS របស់ពួកគេ តាមរយៈ OTA ឬ Over The Air តាមរយៈ ស្មាតហ្វូន របស់ពួកគេផ្ទាល់។
ដូចនេះមធ្យោបាយ ដែលល្អបំផុត ដែលមិត្តអ្នកអាន គួរតែអនុវត្ត ហើយអាច ជៀសវាងនូវ បញ្ហាទាំងនោះ បានគឺ ត្រូវតែធ្វើការ update តាមរយៈកុំព្យូទ័រ ដោយ Restore តាមរយៈកម្មវិធី iTune ផ្ទាល់ ឬក៏ទាញយក Firmware ពីវេបសាយណាមួយសិន សឹមធ្វើការ Restore តាម iTune ក៏បាន។
ខាងក្រោមនេះ គឺជាការណែនាំ ដែលនឹងបង្ហាញ មិត្តអ្នកអាន អំពីការ update តាមរយៈ iTune នៅលើកុំព្យូទ័រ !!
ជំហានទី១៖ ទាញយក Firmware iOS 8.4 ខាងក្រោមនេះ
សូមចុចលើ ឈ្មោះរបស់ ស្មាតហ្វូន របស់អ្នក អោយបានត្រឹមត្រូវ (បញ្ជាក់៖ GSM=ប្រើស៊ីមបាន, CDMA=មិនអាចប្រើស៊ីមបាន)
- iPad Air 2 (6th generation WiFi)
- iPad Air 2 (6th generation Cellular)
- iPad Air (5th generation WiFi + Cellular)
- iPad Air (5th generation WiFi)
- iPad Air (5th generation CDMA)
- iPad (4th generation CDMA)
- iPad (4th generation GSM)
- iPad (4th generation WiFi)
- iPad mini (CDMA)
- iPad mini (GSM)
- iPad mini (WiFi)
- iPad mini 2 (WiFi + Cellular)
- iPad mini 2 (WiFi)
- iPad mini 2 (CDMA)
- iPad mini 3 (WiFi)
- iPad mini 3 (Cellular)
- iPad 3 Wi-Fi (3rd generation)
- iPad 3 Wi-Fi + Cellular (GSM)
- iPad 3 Wi-Fi + Cellular (CDMA)
- iPad 2 Wi-Fi
- iPad 2 Wi-Fi + 3G (GSM)
- iPhone 5 (CDMA)
- iPhone 5 (GSM)
- iPhone 5c (CDMA)
- iPhone 5c (GSM)
- iPhone 5s (CDMA)
- iPhone 5s (GSM)
- iPhone 6
- iPhone 6 Plus
- iPhone 4s
- iPod touch (5th-generation)
ជំហានទី២៖ Restore ទៅកាន់ iOS 8.4
ក្រោយពីបានទាញយករួចរាល់ហើយ សូមអនុវត្ត តាមជំហាន ខាងក្រោម បន្តទៀត។
***បំរាម៖ សូមធ្វើការ Backup រូបភាព, លេខទូរស័ព្ទរបស់អ្នក និងឯកសារសំខាន់ ផ្សេងៗ ទុកជាមុន ព្រោះបន្ទាប់ពី Restore រួចគឺវានឹង ធ្វើការលុប សម្អាតអោយទៅ ជាទូរស័ព្ទថ្មី !!
- សូមដោតខ្សែពី ទូរស័ព្ទរបស់អ្នក ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune នៅលើកុំព្យូទ័រ របស់អ្នក
- បន្ទាប់មកទៀត នៅក្នុងកម្មវិធី iTune សូមចុចទៅលើ រូបទូរស័ព្ទ របស់អ្នក
- បន្ទាប់មកគ្រាន់តែចុចលើប៊ូតុង “Shift” (នៅលើ Keyboard) អោយជាប់ (កុំទាន់ព្រលែង) រួចយក Mouse ទៅចុចលើពាក្យ “Restore” ឬ “Update” ពេលនោះ វានឹងអោយ យើងរើសទីតាំងនៃ Firmware ដែលយើង បានរក្សាទុក ឬបានទាញយកទុក
- បន្ទាប់មក គ្រាន់តែស្វែងរក និងចុច២ដង ទៅលើ Firmware ដែលបាន ទាញយកនោះ វានឹងធ្វើការ Restore អោយយើង ជាក់ជាមិនខាន ដូចនេះសូម ធ្វើការរង់ចាំ។
ជំហានទី៣៖ Set Up as New
បន្ទាប់ពីបាន Restore បានដោយជោគជ័យហើយ នៅលើទូរស័ព្ទ របស់អ្នក សូមធ្វើការ Set Up ទៅជាទូរស័ព្ទថ្មី (ហាមយក Restore ពី iCloud ឬ iTune) រួចអនុវត្តវា អោយដល់ Menu Homescreen។
ជំហានទី៤៖ Jailbreak iOS 8.4
ក្រោយពីអនុត្ត តាមវិធីខាងលើ រួចហើយនោះ វិធីចុងក្រោយ គឺត្រូវធ្វើការ Jailbreak ដូចនេះសូមធ្វើការ ទាញយក កម្មវិធី jailbreak របស់ក្រុម TaiG ដោយចុចទីនេះ (សម្រាប់ Window)
បន្ទាប់ពីទាញយក រួចហើយ សូមបើកកម្មវិធី jailbreak ហើយដោះធីកលើ “3K Assistant | 2.3.0 រួចចុចលើ ប៊ូតុង Start រួចរង់ចាំ ដល់វាដំណើរការចប់ ជាការស្រេច។
ពេលដំណើរការចប់ អ្នកនឹងទទួលបាន កម្មវិធី Cydia ជាក់ជាមិនខាន ហើយក៏សូម បញ្ជាក់ផងដែរថា ត្រូវតែអនុវត្ត តាមវិធីខាងលើ អោយបានល្អិតល្អន់ ទើបការ update ទៅកាន់ iOS 8.4 មិនមានបញ្ហា។
Sign up here with your email
Conversion Conversion Emoticon Emoticon