របៀប​ធ្វើ​ទឹក​ត្រី​បុក

ពី​ដំបូង​លោក​អ្នក​ចេះ​ពីរ​បៀប​អាំង​ភៅ​មាន់​រួច​មក​ហើយ តែ​នៅ​ខ្វះ​ទឹក​ជ្រលក់​ដែល​មិន​ទាន់​បាន​ធ្វើ ហើយ​ខាង​ក្រោម​នេះ​ដែរ​គឺ​ជា​វិធី​ធ្វើ​ទឹក​ជ្រលក់​ដែល​មាន​ឈ្មោះ​ថា ទឹក​ត្រី​បុក សម្រាប់​ជ្រលក់​ភ្លៅ​មាន់​ដែល​អ្នក​បាន​អាំង​ហើយ​នោះ។
taprum_20131117022129
របៀបធ្វើ 
ដំ​បូង​ត្រូវ​យក​កន្ត្រៃ​កាត់​ម្ទេស​ក្រៀម ៣ ផ្លែ​មក​ហាន់​ជា​ពីរ រួច​វះ​យក​គ្រាប់​ចេញ។ បន្ទាប់​មក​ចាក់​ទឹក​ក្តៅ​ចូល​ចាន​ដាក់​ម្ទេស​ចូល​ហើយ​គ្រប​ឱ្យ​ជិត​។ ទុក​ចោល​រយៈ​ពេល​ប្រ​ហែល ៣០ នា​ទី​រហូត​ដល់​វា​ទន់។ យក​កា​ពិ​ដាក់​ក្នុង​បន្ទះ​ក្រ​ដាស​អា​លុយ​មី​ញ៉ូម​ចំ​នួន ២ ស្លាប​ព្រា​កា​ហ្វេ រួច​ខ្ចប់​ឲ្យ​ជិត​យក​ដាក់​ក្នុង​ខ្ទះ​ឆា​ដែល​មាន​កម្តៅ​ល្មម​ទុក​រយៈ​ពេល​ប្រ​ហែល ៥ នា​ទី​សូម​ប្រែ​មក​ម្ខាង​ទៀត។ ធ្វើ​ដូច​នេះ​អាច​ឱ្យ​កា​ពិ​នោះ​មាន​ឱ​ជា​រស​ឈ្ងុយ​ឆ្ងាញ់។ បន្ទាប់​ពី​នោះ​ត្រូវ​យក​ម្ទេស​ដែល​ត្រាំ​មក​ហាន់​ជា​ចំណិតៗប្រមូល​យក​ទៅ​បុក​ជាមួយ​នឹង​ស្ករ​ស និង​អំ​បិល​កន្លះ​ស្លាប​ព្រា​កា​ហ្វេ ដើម្បី​ឱ្យ​វា​មាន​ភាព​គ្រើម​បន្តិច​។ លើស​ពី​នេះ​ត្រូវ​ដាក់​ខ្ទឹម​ក្រ​ហម ៦ ផ្លែ​រួច និង​ខ្ទឹម​ស ២ ផ្លែ​ហាន់​ជា​ស្រេច​ដាក់ចូល​​ក្នុង​ត្បាល់​បន្ត​ការ​បុក​ឲ្យ​ចូល​ជាតិ។ ក្រោយ​មក​ត្រូវ​ច្រ​បល់​ជា​មួយ​កា​ពិ​ដែល​លោក​អ្នក​បាន​ឆា​រួច​នោះ។ ជា​ចុង​ក្រោយ​ត្រូវ​ដាក់​អំ​ពិល​ទុំ ២ ស្លាប​ព្រា​បាយ ទឹក​ត្រី ១ ស្លាប​ព្រា​បាយ និង​ទឹក​ឆ្អិន ២ ស្លាប​ព្រា​បាយ​ច្របល់​ចូល​គ្នា​ការ​ស្រេច៕
ប្រភពៈ Asian Bites
Previous
Next Post »