៨​យ៉ាង​ ​ដែល​​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ Liverpool គ្មាន​ថ្ងៃ​​បំភ្លេច Gerrard បាន

Steven Gerrard ​​បាន​ចូល​លេង​ឲ្យ​ក្រុម​ Liverpool ឈុត​ធំ​រយៈពេល​១៧​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក  និង​បាន​បង្ហាញ​ខ្លួន​​សរុប​ជាង​ ៧០០​ប្រកួត។ ប៉ុន្តែ​បើ​រាប់​តាំង​ពី​ចូល​ហ្វឹក​ហាត់​ តាំង​ពី​វ័យ​កុមារ​មក កីឡាករ​រហស្សនាម “Captain Fantastic” រូប​នេះ បាន​​លេង​ឲ្យ​ហង្ស​ក្រហម ​អស់​រយៈពេល​២៨​ឆ្នាំ​ឯ​ណោះ។

11224632_10153453593862573_4289510242028849984_n

កីឡាករ​វ័យ​៣៤​ឆ្នាំ Gerrard ​ដែល​នឹង​ផ្ទេរ​ទៅ​កាន់ LA Galaxy ក្រោយ​ចប់​រដូវ​កាល​នេះ បាន​ក្លាយ​ជា​វីរបុរស​ក្លិប​ដែល​បាន​មូលដ្ឋាន​នៅ Anfield មួយ​រូប ​នា​ពេល​បច្ចុប្បន្ន និង​មាន​អ្នកគាំទ្រ​​ជុំ​វិញ​ពិភពលោក​ស្រលាញ់​​យ៉ាង​ច្រើន។ ​ចង់​ដឹង​ថា ហេតុអ្វី​បាន​ជា​ Gerrard ក្លាយ​ជា​វីរបុរស​របស់ Liverpool ល្បី​ល្បាញ​ដូច​នេះ​ដែរ​ទេ?​ សូម​ទស្សនា​​​រឿង​ល្អៗ​​​៨​យ៉ាង របស់​អតីត​ប្រធាន​ក្រុម​អង់គ្លេស​ខាង​ក្រោម ៖

​​១. ថ្ងៃ​ចូល​លេង​ដំបូង៖

CANZfwvUMAEG-2Y



នៅ​វ័យ​១៨​ឆ្នាំ Gerrard បាន​ចូល​លេង​ឲ្យ​ Liverpool ឈុត​ធំ​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ ដោយ​ដូរ​ជំនួស Vegard Heggem ​នាទី​៨៩ ពាក់​អាវ​លេខ​២៨។

២. ស៊ុត​គ្រាប់​ដំបូង​ឲ្យ​ Liverpool៖



Gerrard ស៊ុត​គ្រាប់​ដំបូង​ឲ្យ​ Liverpool នៅ​កីឡដ្ឋាន Anfield អំឡុង​ពេល​ប្រកួត​ទល់​នឹង​ Sheffied Wednesday ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩។

៣. ស៊ុត​គ្រាប់​អស្ចារ្យ​ទល់​ Olympiakos៖



គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់​ Gerrard ទល់​នឹង Olympiakos ​មាន​ន័យ​ថា Liverpool ​អាច​ឡើង​វគ្គ​បន្ត Champions League។

៤. ឈ្នះ​ជើង​ឯក​កំពូល​អឺរ៉ុប ក្រោយ​វាយ​បក​ឈ្នះ​ AC Milan៖



រឿង​ដ៏​អស្ចារ្យ​បំផុត គឺ​ Gerrard បាន​ដឹក​នាំ​ក្រុម​វាយ​បក តាម​ពី​ក្រោយ AC Milan ៣-០ រហូត​ទាល់​តែ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ដោយ​បាល់​​ប៉េណាល់ទី​កាត់​សេចក្ដី កាល​ពី​ឆ្នាំ​២០០៥។

៥. ស៊ុត​ hat-trick ​ក្នុង​ការ​ប្រកួត Derby៖



នៅ​ពេល​ដែល​សារព័ត៌មាន Liverpool Echo ​សួរ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​បំភ្លេច​បាន​នៅ​ Anfield, Gerrard ឆ្លើយ​ថា៖ “គឺ​ការ​ប្រកួត​ទល់​នឹង Everton ដែល​ខ្ញុំ​បាន​ស៊ុត​ hat-trick”។

៦. ស៊ុត​ Man Utd នៅ​ Anfield កាល​ពី​ឆ្នាំ​២០០១៖



គ្រាប់​បាល់​ ដែល​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ គឺ​គ្រាប់​របស់​ Gerrard ស៊ុត​ Man Utd កាល​ពី​ឆ្នាំ​២០០១ ​ដែល​ជួយ​ឲ្យ​ហង្ស​ក្រហម Liverpool ឈ្នះ​ ២-០ និង​ជា​ជ័យ​ជម្នះ​លើ​បិសាច​ក្រហម លើក​ដំបូង​ក្នុង​ទឹក​ដី​ខ្លួន​ឯង រយៈពេល​៦​ឆ្នាំ។

​៧. ភាព​ស្មោះ​ស្ម័គ្រ៖

10417778_10153453768867573_6070969869868660037_n

Gerrard ​មាន​ជម្រើស​ល្អៗ​ជា​ច្រើន ដែល​នឹង​អាច​ចេញ​ពី​ Liverpool ដូច​ជា​ Real Madrid, Inter Milan និង Chelsea ដែល​ជា​ក្លិប​ជិត​ទិញ​ Gerrard បាន​មែន​ទែន ប៉ុន្តែ​ Gerrard នៅ​តែ​បន្ត​ជាមួយ​ហង្ស​ក្រហម។

៨. ថ្ងៃ​លា​គ្នា​នៅ Anfield ចុង​ក្រោយ៖



ក្នុង​ការ​ប្រកួត​ទឹក​ដី​ខ្លួន​ឯង​ចុង​ក្រោយ​ នៅ​ Anfield ​ទល់​នឹង​ក្រុម​ Crystal Palace ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​នេះ ពិត​ជា​ថ្ងៃ​ដែល​ក្ដុកក្ដួល​បំផុត​របស់ Gerrard និង​អ្នកគាំទ្រ​របស់​ក្លិប៕

​ចុះ​ប្រិយ​មិត្ត​​គិត​ថា Gerrard នៅ​មាន​រឿង​ល្អៗ​អ្វី​ខ្លះ​ទៀត​ដែរ​ទេ?
Previous
Next Post »