របៀប​ត្រួត​ពិនិត្យ​មើល កាស​ត្រចៀក iPhone ក្លែង​ក្លាយ ឬ​របស់​សុទ្ធ!

មានមិត្តអ្នកអាន​មួយចំនួន​តែង​ចង់​ឲ្យ ខេម​បូរី​ផត ជួយ​បង្ហាញ​ពី​វិធី​ស្វែង​យល់ ពី​រ​បៀប​មើល កាស iPhone ក្លែងក្លាយ ឬរបស់សុទ្ធ ដូចនេះ​នៅពេលនេះ ខេមបូ នឹងបំពេញ តាមការស្នើរ របស់មិត្តអ្នកអាន។ មាន​រោង​​ចក្រជាច្រើន ដែលផលិត កាសត្រចៀកឬគ្រឿងបន្ថែម (Accessories) ផ្សេងៗជាលក្ខណៈ​ចំលង ពីរូបរាង ដើមរបស់ ផលិតផលក្រុមហ៊ុនដែល​មានស្តង់ដារ​ត្រឹមត្រូវ។ នៅលើ​ទីផ្សារសព្វថ្ងៃ​បើយើងមិន​ចាប់​អារម្មណ៍​​នោះ ច្បាស់ជា ទិញប៉ះចំរបស់ ក្លែងក្លាយ ជាក់ជាមិនខាន ជាពិសេស ឆ្នាំសាកថ្ម និងកាស​ត្រចៀក នេះ​តែ​ម្តង។1-cover
មិនបង្អង់យូរ ខេមបូ នឹងរៀបរាប់ ពីការត្រួត ពិនិត្យមើល​កាសស្ដាប់ត្រចៀករបស់ iPhone ដែលមាន រចនា​ថ្មី ដោយ​កាស ប្រភេទនេះ មានវត្តមាន តាំងពី iPhone 5 រហូតមក ដល់ពេលនេះ។ ដើម្បីបន្ថែម លើការ​យល់​​ដឹង មិត្តអ្នកអាន អាចទស្សនា រូបភាព និងការ បកស្រាយ នៅខាងក្រោមបាន៖
បញ្ជាក់ថា ៖ អក្សរ O តំណាងឲ្យ កាសដែលសុទ្ធមានស្តង់ដារត្រឹមត្រូវ Original
                       អក្សរ C តំណាងឲ្យ កាសដែលចំលងតាមរបស់សុទ្ធ Copy
  1. កាសដែល ជារបស់សុទ្ធ មានប្រើប្រាស់ សំណាញ់ស្តើង ដែលមាន គុណភាពខ្ពស់ គ្រប​នៅ​ត្រង់​កន្លែង បញ្ចេញសំលេង ចំនែកឯ កាសចំលងវិញ មើលទៅ ហាក់បីដូច ជាក្រណាត់ ស្តើងធម្មតា។2
  2. នៅពេលដែល យើងបត់ ខ្សែកាស ទាំងពីរនោះ កាសដែល ជារបស់ សុទ្ធនោះ មិនងាយ បត់នោះទេ តែកាស ចំលងវិញ ងាយបត់ ជាប់គ្នាតែម្តង។
3
  1. អ្នកអាចឃើញ អក្សរដែល បោះពុម្ពនៅ លើកាស ដែលជា របស់សុទ្ធ នោះច្បាស់ជាង កាសដែលចំលង។​4
សំរាប់ មិត្តអ្នកអាន ដែលមាន បំណងរក ជាវកាស ប្រភេទនេះ គួរតែសម្គាល់ និងត្រួត ពិនិត្យឲ្យ បានត្រឹមត្រូវ តាមការណែនាំ ខាងលើ ដើម្បីជៀសវាង ពីការចាញ់បោក អ្នកលក់មួយ ចំនួនតូច ដែលមានបំណង ចង់​កេង​ចំនេញ លើអ្នក។
Previous
Next Post »