Microsoft ប្រកាស​ឈប់​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ជំនាន់​ថ្មី

Windows 10 នឹង​ក្លាយ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ Windows ជំនាន់​ក្រោយ​បង្អស់​របស់ Microsoft។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Jerry Nixon ដែល​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Microsoft និយាយ​ក្នុង​សន្និសីទ​មួយ​នៅ​សប្ដាហ៍​នេះ។

2


“ពេល​នេះ​យើង​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់ Windows 10… ហើយ​ដោយសារ​តែ Windows 10 ជា​ជំនាន់​ចុង​ក្រោយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows យើង​នៅ​តែ​ធ្វើការ​ជាមួយ Windows 10”។ លោក Jerry Nixon និយាយ​ក្នុង​សន្និសីទ​បច្ចេកវិទ្យា Ignite នៅ​ទីក្រុង Chicago សហរដ្ឋអាមេរិក។

ទោះ​បែប​ក្ដី ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Microsoft មិន​ទាន់​សម្រេច​ចិត្ត​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នឹង​ត្រូវ​ដាក់​ឈ្មោះ​អ្វី​បន្ទាប់​ពី Windows 10 នោះ​ទេ។ អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​វិភាគ Gartner លោក Steve Kleynhans បាន​បញ្ជាក់​ថា “គ្មាន​​ប្រព័ន្ធ​ប្រតិបត្តិការ Windows 11 ដាក់​ឲ្យ​ប្រើប្រាស់​ទេ”។

លោក​បាន​និយាយ​ថា កន្លង​មក Microsoft មាន​ចេតនា​មិន​ប្រើ​ឈ្មោះ “​​ប្រព័ន្ធ​ប្រតិបត្តិការ Windows 9” ហើយ​ប្រើ​ប្រាស់​ឈ្មោះ “​​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10” ជំនួស ជា​សញ្ញា​បញ្ចប់​អតីតកាល​ជាមួយ​កំណែ​ប្រែ​បន្ត​បន្ទាប់​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows។  យ៉ាង​ណា​ក្ដី លោក​បាន​អះ​អាង​ថា ការ​ធ្វើ​របៀប​នេះ​នឹង​បង្កើត​បញ្ហា​ជា​ច្រើន​ដល់​ក្រុមហ៊ុន Microsoft ក៏​ដូច​ជា​អតិថិជន​របស់​ខ្លួន៕


ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ ibtimes
Previous
Next Post »