កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​របស់​អាមេរិក Survivor ជ្រើស​រើស​យក​កោះ​រ៉ុង ប្រទេស​កម្ពុជា ជា​ទី​តាំងថត

Survivor គឺជាកម្មវិធីទូរទស្សន៍ ដ៏ល្បីល្បាញមួយ របស់ សហរដ្ឋអាមេរិច ដែលមាន អ្នកទស្សនា រាប់លាន នាក់ឯណោះ ហើយនៅក្នុង រដូវកាលថ្មីនេះ ពួកគេបាន ជ្រើសរើស យកកោះរ៉ុង ដ៏ស្រស់ស្អាតរបស់ កម្ពុជា ធ្វើជាទីតាំង លេងល្បែង បែបតស៊ូ ដើម្បីរស់រាន ដើម្បីធ្វើ ជាម្ចាស់ ប្រាក់លាន ដុល្លារនេះ។ កម្មវិធីនេះ បានជ្រើស រើសមនុស្ស មួយក្រុម ប្រមាណជា 20 នាក់ អោយមករស់ នៅលើ កោះរ៉ុងដ៏ ដាច់ស្រយ៉ាលនេះ ហើយពួកគេ ត្រូវស្វែងរក ម្ហូបអាហារ សង់លំនៅស្ថាន ដោយខ្លួននឯង ហើយពួកគេ ក៏ត្រូវចូលរួម លេងល្បែង គ្រោះថ្នាក់ នានាផងដែរ ដើម្បីជម្រុះ រកអ្នកឈ្នះ។
cover
កម្មវិធីនេះ ចាប់រៀបចំ ទីតាំងថត តាំងពីខែ មីនាមកម្ល៉េះ ហើយអាច នឹងរួចរាល់ នៅម្តុំខែកក្កដា ខាងមុខនេះ ដែលវានឹង គ្រោងថត សម្រាប់ចាក់បញ្ជាំង ពីររដូវកាល ជាប់គ្នាតែម្តង គឺទាំងរដូវ កាលទី 31 និង 32។ នេះគឺជា កិត្តិយសមួយ របស់ប្រទេសកម្ពុជា ដែលកម្មវិធី ទូរទស្សន៍ដ៏ល្បីនេះ បានជ្រើស រើសយក កោះរ៉ុងជា ទីតាំងថត ហើយវាក៏ នឹងជួយជំរុញ វិស័យទេសចរណ៍ នៅប្រទេសយើង អោយកាន់ តែមាន ភាពល្បីល្បាញ ផងដែរ។ មូលហេតុ ដែលធ្វើអោយ ក្រុមការងារ ជ្រើសរើសយក កោះរ៉ុងជា ទីតាំង ថតថ្មី ដោយសារ តែទីនោះ វាស្ថិតនៅ ដាច់ស្រយ៉ាល មានព្រៃ ក្រាស់ឃ្មឹក ព័ទ្ធជុំវិញ ដោយសមុទ្រ ដ៏ស្រស់ស្អាត។ វាឆ្លើយតប ទៅនឹងលក្ខខណ្ឌ នៃល្បែងនេះ ដែលអ្នកចូល រួមទាំងអស់ ត្រូវរស់នៅ រកចំណី សង់លំនៅស្ថាន ដោយខ្លួនឯង។ អ្នកដែល ទទួលបាន ជ័យជំនះ នឹងទទួលបាន ទឹកប្រាក់ រហូតដល់ 1 លានដុល្លារឯណោះ និងមានរង្វាន់ ជាច្រើនទៀត។
សម្រស់របស់កោះរ៉ុង និងតំបន់ផ្សេង ទៀតរបស់កម្ពុជា ថតដោយក្រុម ការងារកម្មវិធី Survivor
(ឡូហ្គោកម្មវិធី Survivor រដូវកាលថ្មី នៅប្រទេសកម្ពុជា)
(ឡូហ្គោកម្មវិធី Survivor រដូវកាលថ្មី នៅប្រទេសកម្ពុជា)
Koh-Rong-Samloem-5wpid2383-IMG_3928
កម្មវិធី Survivor រដូវកាលទី 31 នឹងមាន ចាក់បញ្ចាំង ក្នុងពេល ឆាប់ៗនេះ ហើយបុស្តិ៍ ទូរទស្សន័ CTN ក៏នឹងធ្វើចាក់ ផ្សាយផងដែរ ដែលរដូវ កាលនេះ​ នឹងជ្រើស រើសយក អ្នកលេងចាស់ៗ ទាំងអស់ អោយមកចូលរួម លេងម្តងទៀត។ ហេតុដូច្នេះហើយ ប្រសិនបើអ្នក ចង់ទស្សនា កម្មវិធី ទូរទស្សន៍ ដ៏រំភើប និងញាប់ញ័រ ស្ថិតនៅ​ លើកោះរ៉ុង សម្រស់ដែនដី កម្ពុជាមួយនេះ សូមកុំភ្លេច រង់ចាំតាមដាន ទាំងអស់គ្នាណា។
Previous
Next Post »