បរទេស៖ ទន្ទឹមនឹងការ ចេញលក់នៃ ទូរស័ព្ទស្មាតហ្វូន ជំនាន់ថ្មីរបស់ ក្រុមហ៊ុន Apple ដែលនោះគឺ iPhone 6 និង 6 Plus នាពេលថ្មីៗនេះ ក៏មានព័ត៌មាន មួយចំនួនបាន បង្ហើបអំពី ដំណឹងនៃការ ដាក់ចេញលក់ នូវប្រភេទទូរស័ព្ទ ជំនាន់ក្រោយទៀត ដែលនោះគឺជា iPhone 7។
យោងតាមប្រភព ព័ត៌មាន Telegraph បានឲ្យដឹងថា ក្រុមអ្នកច្នៃម៉ូត ទៅលើឧបករណ៍ បច្ចេកវិទ្យា មួយចំនួន បានធ្វើការ ប៉ាន់ស្មាន ក៏ដូចជា លើកឡើងអំពី រូបរាងទូរស័ព្ទ iPhone ជំនាន់ក្រោយ ដោយសំអាងទៅលើ ការវិវត្តន៍ នៃវិស័យបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ លើសពីនេះទៀត ក្នុងនោះក៏ មានការបញ្ជាក់ថា iPhone ជំនាន់ក្រោយ ដែលអាចជា iPhone 7 នឹងអាចដាក់ចេញ លក់នៅអំឡុង ខែកញ្ញា ឆ្នាំ២០១៥ នាពេលខាងមុខនេះ។
ក្នុងនោះ អ្នកជំនាញ ផ្នែករចនាម៉ូដ គឺលោក Martin Hajek បានប៉ាន់ប្រមាណ អំពីរូបរាង របស់ទូរស័ព្ទ iPhone 7 ដោយមានការ លួចបង្ហើបពី ប្រភពដែល អាចជឿទុកចិត្ត បានថាទូរស័ព្ទ ជំនាន់ក្រោយ របស់ iPhone នេះនឹងអាច មានទំហំតូចជាង iPhone 6 ដោយមានការ បន្ថយទំហំ រវាងអេក្រង់ និងប៊ូតុង Home Button រីឯកន្លែងបញ្ចេញសម្លេង (Speaker) នឹងត្រូវផ្លាស់ប្តូរ ទីតាំងមកនៅ ផ្នែកខាងលើ នៃទូរស័ព្ទវិញ។
iPhone 7 នឹងអាចមាន រាងតូចជាង ទូរស័ព្ទ iPhone 6
លើសពីនេះទៀត សមាសភាគ ជាច្រើននៃ iPhone 7 នឹងអាចត្រូវ បានផ្លាស់ប្តូរ និងបង្កើនសមត្ថភាព បន្ថែមទៀត ដូចជាកាមេរ៉ា ខាងក្រោយ នឹងត្រូវមាន ជាប្រភេទ DSLR ដោយប្រើប្រាស់ lens ចំនួន២។ សម្រាប់កាមេរ៉ា ខាងមុខ រួមទាំង Speaker នឹងអាចស្ថិតនៅលើ អេក្រង់ផ្នែកខាងមុខ ទាំងស្រុង តែម្តង។
iPhone 7 នឹងអាចបំពាក់ កាមេរ៉ាខាងក្រោយ ដែលមានសមត្ថភាព រឹតតែអស្ចារ្យ ថែមទៀត
ការកែប្រែម៉ូត សម្រាប់ទូរស័ព្ទ iPhone 7 មានច្រើនទៀតដោយ ផ្ទៃទាំងមូលនៃ ផ្នែកខាងមុខ សុទ្ធតែជា កញ្ចក់អេក្រង់ សម្រាប់បង្ហាញរូបភាព ដោយក្នុងនោះ ក៏នៅមាន ដាក់បញ្ចូល Home button ដែលជាប្រភេទ ប៊ូតុងបែប Physical (មានរូបរាង) ព្រមទាំងមុខងារ ផ្សេងទៀត ដូចជាបើក Flash, ឬក៏កាមេរ៉ា ជាដើម នៅក្បែរនោះផងដែរ។ រីឯការច្នៃម៉ូត ផ្នែកខាងក្រោម នៃទូរស័ព្ទវា ហាក់ដូចជា នៅមានសភាព ធំទូលាយដូចជា iPhone 6 និង 6 Plus អញ្ចឹងដែរ យ៉ាងណាមិញ ចំពោះអេក្រង់ បង្ហាញរូបភាព នឹងត្រូវដាក់ ជាប្រភេទកញ្ចក់ Sapphire។
ការផ្លាស់ប្តូរ ពិសេសសម្រាប់ កាមេរ៉ាខាងមុខ និង Speaker
គួរបញ្ជាក់ផងដែរថា ទាំងនេះគឺជា Concept របស់អ្នកជំនាញម្នាក់ ដែលគាត់លើកឡើង អំពីរូបរាង និងការផ្លាស់ប្តូរ មួយចំនួននៃ ផ្នែកខាងក្រៅ របស់ទូរស័ព្ទ ជំនាន់ថ្មីរបស់ ក្រុមហ៊ុន Apple ដោយសំអាង ទៅលើការ បង្ហើបព័ត៌មាន មួយចំនួន ពីប្រភពដែល សហការជាមួយ ក្រុមហ៊ុនមួយនេះ ប៉ុណ្ណោះ សម្រាប់រូបរាង ពិតប្រាកដ ក៏ដូចជាលក្ខណៈ ពិសេសផ្សេងៗទៀត នោះមិនទាន់ អាចបញ្ជាក់បាន ច្បាស់នៅឡើយទេ រហូតទាល់តែ មានការប្រកាស ជាផ្លូវការ ពីក្រុមហ៊ុន Apple៕
ផ្ទៃខាងមុខ ទាំងមូលរបស់ iPhone 7 គឺពោរពេញ ទៅដោយកញ្ចក់ អេក្រង់
គំរូនៃផ្នែកខាងក្រោម របស់ iPhone 7
ប្រភព៖ Telegraph
ដោយ៖ សុជាតិ
Sign up here with your email
Conversion Conversion Emoticon Emoticon