[ព័ត៌មាន] Apple អាចនឹងពន្យាពេល ដាក់ចេញ iOS 8.4 រហូតដល់ចុងខែនេះ

ios 8.4ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា អាចនឹងពន្យាពេល ការដាក់ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.4 រហូតដល់ចុងខែ មិថុនានេះ ហើយ មិនមែន អំឡុងពេល ធ្វើបទបង្ហាញ ក្នុងព្រឹត្តិការណ៍ WWDC 2015 នាថ្ងៃទី 8 ខែមិថុនា ម៉ោង 12 យប់នេះ នោះទេ… នេះបើតាម ប្រភពពី 9to5Mac។ គួររំលឹកថា Apple ត្រូវបាន គេរំពឹងថា នឹងប្រកាសពី កំណែទំរង់ថ្មី iOS 8.4 ដែលមកជាមួយនឹង សេវាស្ត្រីមបទចំរៀង មុខមាត់ថ្មី ដែលជា ការរួមបញ្ចូលគ្នា រវាង កម្មវិធី Music ចាស់ និងមុខងារ ស្ត្រីមបទចំរៀង Beats Music ដែលខ្លួន បានទិញពី ក្រុមហ៊ុន Beats។

New Music App iOS 8.4
ប្រភព បានបន្តថា Apple ក៏នឹង បង្កើត កម្មវិធីនៅលើ Android សំរាប់ សេវាស្ត្រីមបទចំរៀងថ្មី នេះដែរ សំរាប់ អ្នកដែលមិនប្រើ iPhone ហើយ ក៏កំពុងពិចារណា បង្កើតវា សំរាប់ប្រព័ន្ធ ដទៃទៀតផងដែរ ដូចជា Window Phones ជាដើម។
បើនេះជាការពិត នោះ នេះគឺជា លើកទីមួយហើយ ដែល Apple បង្កើត កម្មវិធីស្មាតហ្វូន សំរាប់ប្រព័ន្ធដទៃ តែ វិុបសាយយើង យល់ថា នេះ មិនអាចទៅរួច នោះទេ!
Previous
Next Post »