មើល​មួយ​ភ្លែត​ស្មាន​តែ​ iPhone 6 ការ​ពិត​ដូរ​សំបក​សោះ

ថ្មី​នេះ​លេច​ឡើង​នូវ​សំបក​ដែល​មាន​រូបរាង​ស្រដៀង​ iPhone 6 ​សម្រាប់​​ប្រើ​​ដូរ​ទៅ​លើ​ iPhone 5 និង 5S ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ឃើញ​​មួយ​ភ្លែត​អាច​ច្រឡំ​ស្មាន​តែ​ iPhone ស៊េរី​ថ្មី​។ ​ទោះ​បី​​​ការ​រចនា​​ស្ទើរ​តែ​ដូច​ទាំង​ស្រុង​សំបក​​​ iPhone 6 តែ​ទំហំ​​សំបក​នេះ​រាង​តូច​ជាង​ iPhone 6 បន្តិច។

1

2

3

លោក​ តុលា អ្នក​បច្ចេកទេស​គ្រឿង​ទូរសព្ទ​បាន​ឲ្យ​ដឹង​ថា សំបក​នេះ​លោក​បាន​កុម្ម៉ង់​ពី​ចិន ​សម្រាប់​ប្រើ​នៅ​លើ iPhone 5S និង 5។ សំបក​នេះ​​​មើល​មួយ​ភ្លែត​​អាច​ច្រឡំ​ថា​សំបក​​ iPhone 6 តែ​​​ការពិត​មិនមែន​គ្រាន់​តែ​មានការ​រចនា​រូបរាង​ស្រដៀង​គ្នា​តែ​ប៉ុណ្ណោះ។

តុលា​បន្ត​ថា សម្រាប់​តម្លៃ​​ សំបក​នេះ​មាន​តម្លៃ​ប្រហែល​ជាង ២០ ដុល្លារ​។




អត្ថបទ៖ ដារ៉ាឆានី
ប្រពភពី​ ​៖ Sabay
Previous
Next Post »