ប្រូមូសិន​​មិន​ធ្លាប់​មាន យក​ទូរស័ព្ទ iPhone 5 ប្ដូរ​យក iPhone 6 អស់​តែ ១ដុល្លារ​ចាប់​កក្រើក​នៅ​អាមេរិក!

ប្រូមូសិន​​ពិសេស​យក​ទូរស័ព្ទ iPhone 5 ប្ដូរ​យក iPhone 6 អស់​តែ ១ដុល្លារ​ចាប់​កក្រើក​នៅ​អាមេរិក!ប្រភព៖​ guim, onemorething
ក្រុមហ៊ុន Best Buy ​ពេល​នេះ​កំពុង​មាន​កម្មវិធី​ប្រមូលសិន​ពិសេស trade-in ដោយ​ផ្ដល់​ឱកាស​ឱ្យ​អតិថិជន យក iPhone 5 ​ដែល​នៅ​ដំណើរការ​ល្អ​ជា​ធម្មតា ទៅ​ប្ដូរ​យក iPhone 6 បាន​ដោយ​ចំណាយ​ប្រាក់​តែ ១ដុល្លារ​ប៉ុណ្ណោះ។ ការ​ផ្ដល់​ជូន​ពី​ក្រុមហ៊ុន​លក់​ទំនិញ​អាមេរិក​នេះ គឺ​ធ្វើឡើង​តែ​ទៅ​លើ iPhone ទំហំ 16GB ប៉ុណ្ណោះ ហើយ​មាន​រយៈពេល​កំណត់​ចាប់ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​២០ ខែ​មិថុនា។

90d52138300e4415aca6822860b517cc



កម្មវិធី​ប្រូមូសិន​យក iPhone 5 ប្ដូរ​យក iPhone 6 ដោយ​ចំណាយ​តែ ១ដុល្លារ​នេះ គឺ​តម្រូវ​ឱ្យ​អតិថិជន​ចុះ​កុងត្រា​រយៈពេល ២ឆ្នាំ​ជាមួយ​ក្រុមហ៊ុន Verizon Wireless ឬ​ក្រុមហ៊ុន Sprint ដើម្បី​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស​បែប​នេះ។

ការ​ផ្ដល់​ជូន​នេះ ត្រូវ​បាន​ធ្វើឡើង​ក្រោយ ១សប្ដាហ៍​បន្ទាប់​ពី Apple មាន​កម្មវិធី​ដូច​គ្នា​នេះ ដោយ​អនុញ្ញាត​ឱ្យ​អតិថិជន​យក iPhone ស៊េរី​ចាស់ៗ ៣ម៉ូដែល មាន iPhone 4S, 5 និង iPhone 5S ទៅ​ប្ដូរ​យក iPhone 6/6 Plus ដោយ​វាយ​តម្លៃ​ទៅ​លើ​លក្ខណៈ សម្បត្តិ​នៃ​ទូរស័ព្ទ​ចាស់ៗ​ទាំង​នោះ៕

​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ bestbuy
Previous
Next Post »