Ronaldo ​ខឹង​ Real Madrid ខ្លាំង​រឿង​ចង់​លក់ Legend ​របស់​ក្លិប​២​នាក់​

Cristiano Ronaldo ​ត្រូវ​បាន​គេ​រាយការណ៍​ថា​​បាន​ខឹង​នឹង​ប្រធាន​ក្លិប Real Madrid ​យ៉ាង​ខ្លាំង ចំពោះ​រឿង​ដែល​ក្លិប​ចង់​លក់​កីឡាករ Iker Casillas ​និង​ Sergio Ramos ​​​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។ នេះ​បើ​តាម​កាសែត​ AS ​បាន​ចុះ​ផ្សាយ។

Cristiano+Ronaldo

កាសែត AS ​របស់អេស្ប៉ាញ​បាន​ឱ្យ​ដឹង​ថា Ronaldo ​ស្រងាក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ក្លិប Real Madrid ​ដែល​ចង់​លក់​ Legend ​របស់​ក្លិប​២​នាក់​ចោល ដើម្បី​ទិញ​យក​កីឡាករ​ថ្មី​ៗ​មក​រួម​នៅ​រដូវ​កាល​ក្រោយ​នេះ។ វីរបុរស​២​នាក់​ដែល​​ Real ​ចង់​លក់​ចេញ​នោះ​គឺ​អ្នក​ចាំ​ទី Casillas ​ដែល​លេង​នៅ​ទី​នេះ​អស់​ពេល​១៦​ឆ្នាំ ​និង​ខ្សែ​ការពារ​ Ramos ​ដែល​ចំណាយ​ពេល​១០​ឆ្នាំ​។ ប្រភព​ខាង​លើ​បាន​ស្រង់​សម្ដី​អតីត​កីឡាករ Man Utd ​ទៀត​ថា កីឡាករ​ទាំង​ពីរ​នេះ​សុទ្ធសឹងតែ​ជា​ Key Players ​ដែល​ធ្លាប់​ជួយ​ក្រុម​លើក​ពាន​ជា​ច្រើន​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ មិន​សម​ណា​ក្លិប​សម្រេច​បញ្ចប់​អនាគត​របស់​ពួកគេ​ នៅ​ពេល​នេះ​ទេ។

ការ​មិន​ពេញ​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ខាង​លើ​នេះ ត្រូវ​បាន​គេ​យល់​ឃើញ​ថា​រូប​គេ​កំពុង​តែ​ព្រួយបារម្ភ​ចំពោះ​អនាគត​របស់​ខ្លួន​​ដូច​គ្នា ​ព្រោះ​ថា​កាល​ពី​ពាក់​កណ្ដាល​រដូវ​កាល​មុន លោក Florentino Pérez ​ធ្លាប់​បាន​ប្រកាស​ហើយ​ថា ក្លិប​នឹង​អាច​លក់​ម្ចាស់​ពាន Ballon d’Or ​៣​សម័យ​នេះ​​ ប្រសិន​បើ​មាន​ក្លិប​ណា​ហ៊ាន​ឱ្យ​តម្លៃ​ខ្លួន​ខ្ពស់។

មួយ​វិញ​ទៀត អ្នក​ចាត់​ការ​ថ្មី​ Rafa Benitez ​ក៏​បាន​បញ្ជាក់​រួច​ហើយ​ថា​ទម្រង់​លេង​ថ្មី​របស់​លោក​ក្នុង​រដូវ​កាល​ថ្មី​នេះ​នឹង​ដាក់​ឱ្យ Cr7 ​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល​ជំនួស Benzema ហើយ​កីឡាករ​​ដែលសំខាន់​នៅ​ក្នុង​ក្រុម​គឺ Gareth Bale ​ព្រោះ​អតីត​អ្នក​ចាត់​ការ​ក្រុម Liverpool ​រូប​នេះ​ពេញ​ចិត្ត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​វែល​ជាង​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់៕

ចុះ​បើ​តាម​គំនិត​ប្រិយមិត្ត​វិញ គិត​ថា​ Real Madrid ​ធ្វើ​ដូច្នេះ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ ដែល​សម្រេច​ចិត្ត​លក់​ Legends ​នៅ​ក្នុង​ក្លិប​ចោល​យ៉ាង​នេះ?


​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ 101greatgoals
Previous
Next Post »