iOS 9 នឹង​បង្ហាញ​ខ្លួន​នៅ​រាត្រី​នេះ​ហើយ! តើ​វា​មាន​លក្ខណៈ​អ្វី​ពិសេស​​ខ្លះ​ទៅ?

នៅរាត្រីថ្ងច័ន្ទ ឆ្លងចូលថ្ងៃអង្គារ៍នេះ ព្រឹត្តិការណ៍ WWDC ដ៏ពិសេសប្រចាំឆ្នាំ របស់ Apple នឹងប្រព្រឹត្តិទៅហើយ ដែលខ្លួននឹងធ្វើការជួបជុំជាមួយ នឹងអ្នកអភិវឌ្ឈន៍ Software ពិសេសៗជាច្រើន ហើយនៅពេលនេះដែរ Apple ក៏មានអ្វីពិសេសៗ សម្រាប់ដាក់បង្ហាញ ផងដែរ។ ទោះបីជា Apple មិនបានបញ្ជាក់ប្រាប់ យើងថានឹងមានអ្វី សម្រាប់ដាក់បង្ហាញនោះ យើងក៏ដឹងដែរថា គឺនឹងមាន ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9 (សម្រាប់សាកល្បង) ប្រព័ន្ធប្រតិបត្តិការណ៍ OS X និងអ្វីពិសេសៗ ជាច្រើនទៀត។
cover
តើ iOS 9 នឹងមានអ្វីប្លែក និងថ្មីខ្លះទៅ? ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់វា ដែលប្រភពគួរអោយទុកចិត្ត ជាច្រើន បានបង្ហើបអោយយើងដឹង។
  1. ផ្លាស់ប្តូរពុម្ពអក្សរថ្មី
 Apple-will-switch-to-the-San-Francisco-font-for-iOS-9
iOS 9 នឹងផ្លាស់ប្តូរទៅប្រើប្រាស់ ពុម្ពអក្សរ San Francisco ដែលមានទំរង់ ធំ ដិត និងវែងជាង ពុម្ពអក្សរនៅលើ iOS 7/8។ ពុម្ពអក្សរថ្មីនេះ អាចអោយអ្នក មានអារម្មណ៍ថាប្លែក ជាងមុន។ យ៉ាងណាមិញ វានៅតែមានមុខមាត់ រចនាបថ ដូចទៅនឹង iOS 8 ដដែល គ្មានអ្វីខុសប្លែកឡើយ។
  1. កម្មវិធី Apple Map មានបន្ថែមមុខងារ ប្រាប់ទិសដៅ ដូច Google Map ដែរ
Apple-Maps-will-include-transit-directions (1)
Apple Map បានបង្ហាញខ្លួននៅឆ្នាំ 2012 ដើម្បីធ្វើជាគូរប្រជែង ជាមួយ Google ហើយជំនាន់ថ្មីនេះ វាបានបន្ថែម មុខងារប្រាប់ ទិសដៅទីកន្លែង ដែលអ្នកចង់ទៅ។ វានឹងប្រាប់ អំពីចំងាយផ្លូវ ដែលអ្នកត្រូវធ្វើដំណើរ កន្លែងត្រូវបត់ នានា ជាដើម។
  1. អ្នកប្រើប្រាស់​ iPad អាចប្រើកម្មវិធី ពីរ នៅលើផ្ទៃអេក្រង់តែមួយ ព្រមគ្នាបាន
 Apple-iPad-users-will-enjoy-split-screen-multitasking
ទីបំផុត ថេប្លេត iPad កាន់តែមានលក្ខណៈពិសេស ជាងមុនហើយ ជាមួយនឹង មុខងារថ្មីមួយនេះ ដែលវាអនុញ្ញាត្តិអោយយើង ប្រើប្រាស់កម្មវិធី ពីរនៅលើអេក្រង់ តែមួយបាន។ យើងអាចផ្ទេរ ឯកសារពីកម្មវិធីមួយ ទៅកម្មវិធីមួយ អាចមើលវីដេអូបណ្តើរ និងប្រើប្រាស់ អ៊ីនធឺណែត​ បណ្តើរក៏បាន។
  1. កម្មវិធីតន្ត្រីមាន ភ្ជាប់មកជាមួយ សេវាកម្ម ស្តាប់តន្ត្រី
 Apples-new-streaming-music-service-will-be-pre-installed-on-iOS-9
កម្មវិធី Music របស់ iOS 9 មានរចនាបថថ្មី ហើយវាក៏មាន មុខងារស្តាប់តន្ត្រី និងវីដេអូថ្មី ផងដែរ។ សេវាកម្មនេះ ត្រូវបានចូលរួម បង្កើតឡើងដោយ ក្រុមហ៊ុន Beats។ សេវាកម្ម តន្ត្រីនេះ អាចអោយអ្នក ស្តាប់តន្ត្រីបាន ដោយសេរី ក៏ប៉ុន្តែ ត្រូវបង់សេវាកម្ម ជាខែ។
Apple នឹងយកចិត្តទុកដាក់ បង្កើតប្រព័ន្ធប្រតិបត្តិការណ៍ iOS ជំនាន់ទី 9 នេះអោយវា ដំណើរការ បានដោយរលូន រហ័សល្អ និងមានស្ថេរភាព ជាជាងបន្ថែម មុខងារថ្មីៗលើវាអោយកាន់ តែច្រើន។ យើងធ្លាប់ដឹងមកហើយថា ចាប់តាំងពី iOS 7 មក ឧបករណ៍ iDevice មិនអាចដំណើរការ បានស្រួលនោះទេ ពោលមានភាព រអាក់រអួលជានិច្ច។ ប្រភពសំងាត់ មួយចំនួន ក៏បានបង្ហើប ដែរថា iPhone 4s/ iPad 2/ iPad mini 1 គឺមានលទ្ធភាព អាចដំណើរការ iOS 9។
wwdc-2015-logo
សូមរង់ចាំ តាមដាន​ នូវការផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ WWDC របស់ Apple នារាត្រី វេលាម៉ោងប្រហែល 00:00 រំលងអាធ្រាត នេះទាំងអស់គ្នាណា ដើម្បីអ៊ុតមើលថា តើប្រព័ន្ធប្រតិបត្តិការណ៍ ថ្មីរបស់ Apple នេះ វាមានអ្វី ប្លែក និងពិសេសខ្លះទៅ? គូសបញ្ជាក់ផងដែរថា iOS 9 នេះ គឺស្ថិតនៅក្នុង ដំណាក់កាល សាកល្បងនោះទេ ហើយអ្នកត្រូវរង់ចាំ ដល់ខែសីហា ទើបអាចប្រើប្រាស់ បានជាសាធារណៈ។
ប្រពភពី ៖ Cambo-Report
Previous
Next Post »