De Gea ​ប្រាប់​ Man Utd ថា៖ ខ្ញុំ​ចង់​ទៅ​ Real Madrid

អ្នកចាំទី​អេស្ប៉ាញ David De Gea ​បាន​ប្រាប់​ដល់​ក្លិប​បិសាច​ក្រហម Manchester United ​ថា ខ្លួន​ចង់​ទៅ​ចូល​រួម​ជាមួយ​ក្លិប​យក្ស​អេស្ប៉ាញ Real Madrid។ នេះ​បើ​តាម​ Goal ​បាន​​ចុះ​ផ្សាយ។

1

Man Utd នឹង​ត្រូវ​សម្រេច​ថា​ ត្រូវ​លក់​ De Gea ​នៅ​រដូវ​ក្ដៅ​នេះ ឬ​រក្សា​ទុក​កីឡាករ​​ជម្រើស​ជាតិ​អេស្ប៉ាញ ​រហូត​ដល់​ឆ្នាំ​បញ្ចប់​កុងត្រា ដែល​អាច​នឹង​គ្មាន​តម្លៃ​ខ្លួន (free transfer) នៅ​រដូវ​កាល​ក្រោយ។

ការ​ទាក់​ទាញ​ទៅ​លេង​នៅ​ក្លិប​ធំ​បំផុត​របស់​អេស្ប៉ាញ ​និង​ឱកាស​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត ដែល​ជិត​មិត្ត​ស្រី​របស់​ខ្លួន​ផង​នោះ គឺ​បាន​ជំរុញ​ចិត្ត De Gea ឲ្យ​ចង់​ចាក​ចេញ​ពី​ក្លិប​នៅ Premier League ​នា​រដូវ​ក្ដៅ​នេះ​តែ​ម្ដង។

បិសាច​ក្រហម បាន​ព្យាយាម​ចង់​រក្សា​ទុក​ អ្នកចាំទី​ដៃ​ស្អិត​រូប​នេះ​យ៉ាង​ខ្លាំង ​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​អ្នកចាត់ការ​ Louis van Gaal ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​បន្ត​កុង​ត្រា​ថ្មី ​ខណៈ​ដែល​ភ្នាក់ងារ​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ ក៏​ចង់​ឲ្យ​នៅ​អង់គ្លេស​បន្ត​ដែរ។

2

ដូច្នេះ​បើ​ De Gea ផ្ទេរ​ទៅ​កាន់​ Real នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​ខែ​ក្រោយ​នេះ នោះ​កីឡាករ​អេស្ប៉ាញ​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​ទី​៥​ហើយ ​បន្ទាប់​ពី Cristiano Ronaldo, Ruud van Nistelrooy, Gabriel Heinze និង David Beckham ​ក្នុង​លក្ខខ័ណ្ឌ​ទិញ​ដាច់ ដែល​ផ្ទេរ​ពី​ Old Trafford ទៅ​ Bernabeu៕

ចុះ​ប្រិយមិត្ត​ជឿ​ថា De Gea នឹង​លេង​ល្អ​ ឬ​អត់​បើ​ទៅ Real មែន?

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal
Previous
Next Post »