Facebook ចេញ​កម្មវិធី​ថ្មី ​ទោះ​អ៊ីនធឺណិត​យឺត ក៏​អាច​លេង​បាន

Facebook ​បាន​ចេញ​កម្ម​វិធី​ថ្មី​មួយ​​ឈ្មោះ​ថា “Facebook Lite” កាល​ពី​ថ្មី​ៗ​នេះ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Facebook ​កាន់​តែ​ងាយ​ស្រួល ​ព្រោះ​ថា​ទោះ​​នៅ​តំបន់​ពុំ​សូវ​មាន​សេវា​អ៊ីនធឺណិត ឬ​សេវា​ត្រឹម 2G ​ក៏​អាច​លេង​ Facebook បាន​ធម្មតា​ដែរ ​និង​អាច​ដំណើរ​ការ​លើ​ឧបករណ៍ Android ទាំង​អស់ ប៉ុន្តែ​សម្រាប់ iOS មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ។

1

​​Facebook Lite ដែល​មាន​ទំហំ​តូច​មិន​ដល់​ 1 MB ​ត្រូវ​បាន​​បង្កើត​ឡើង​សម្រាប់​ 2G networks ​ឬ​តំបន់​ដែល​មាន​អ៊ីនធឺណិត​យឺត។ កម្មវិធី​ថ្មី​នេះ ទោះ​អ្នក​ប្រើ​ប្រាស់​មាន​ត្រឹម​សេវា 2G ក៏​អាច​ឃើញ News Feed, status updates, រូបភាព​ ឬ​ notifications ​យ៉ាង​ច្បាស់​បាន។

អ្នកចាត់ការ​ផលិត​​កម្មវិធី​ ​Facebook Lite លោក​ Vijay Shankar ​បាន​ប្រាប់​​ថា Facebook Lite ក៏​អាច​ចែក​រំលែក​ពី​ទីតាំង​របស់​អ្នក លើ​ Messenger ​និង​អាច​ដំណើរ​ការ​ File GIFs ​បាន​ផង​ដែរ។

2

3

Facebook Lite ​ត្រូវ​បាន​ចេញ​ឲ្យ​ដំណើរ​ការ​​ដំបូង​គេ​នៅ​អាស៊ី ហើយ​នឹង​អាច​​​ដំណើរ​នៅ​តំបន់​អាមេរិកឡាទីន អាហ្វ្រិក និង​អឺរ៉ុប នា​ពេល​ខាង​មុខ។ ក្រុម​ហ៊ុន​ពុំ​បាន​បញ្ជាក់​ ថា​នឹង​អាច​ឲ្យ​​ដំណើរ​លើ​ iOS នៅ​ពេល​ណា​នោះ​ទេ។

​ប្រិយ​អាច​ទាញ​យក​ប្រើ​ប្រាស់​បាន ដោយ​ចូល​ទៅ​កាន់​ Play Store ​រួច​វាយ​ពាក្យ Facebook Lite ឬ​អាច​​ចុច​ទី​នេះ →  download…៕

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail
Previous
Next Post »