អាថ៌កំបាំងសម្រស់ របស់ស្ត្រីជនជាតិចិន

អ្នកណាក៏ដឹង និង ទទួលស្គាល់ថា ស្ត្រីជនជាតិជនចិន មានស្បែក និង រូបរាងស្រលូន ស្អាតណាស់ ។ តើអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាសម្រស់​ របស់ពួកគេទាំងនោះ ស្រស់ស្អាតយ៉ាងនេះ ? ខាងក្រោមនេះជា អាថ៌កំបាំង ថែរក្សាសម្រស់ របស់ពួកគេ ៖
10865999_1569970999884400_3034824535865571369_o
១. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើអោយស្បែក មានពន្លឺ
ស្ត្រីជនជាតិចិន ប្រើម្សៅគុជខ្យង ធ្វើជាម៉ាស សំរាប់ស្បែកមានពន្លឺ ។
– លាយម្សៅគុជខ្យង (សំបកអយស្ទ័រ កិនអោយម៉ត់ ធ្វើជាម្សៅ) ជាមួយទឹកឃ្មុំ និង ស៊ុតលឿង
– លាយគ្រឿងផ្សំទាំងនេះ បញ្ជូលគ្នាអោយសព្វ រួចលាបទៅលើមុខ ។ វាជួយកាត់បន្ថយ ការរលាក ។
២. ធ្វើអោយក្មេងវ័យ
ប្រជាជនចិន ផឹកតែបៃតងដើម្បី៖
– សំរកទំងន់
– តែបៃតង សំបូរទៅដោយ Catechin ។ វាគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និង មានលក្ខណៈសម្បត្តិ ប្រឆាំងនឹង ភាពចាស់ ។
– ពង្រឹងប្រព័ន្ធភាពសុំា និង ជួយអោយអាយុវែង
អ្នកគួរតែសាកល្បងជាមួយតែបៃតង ។ ឆុងតែបៃតងជាមួយទឹកក្តៅ ហើយក្រែបវា ២-៣ នាទីម្តង ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ និង ក្រូចឆ្មារចូល ដើម្បីបន្ថែមរសជាតិ ។
៣. ពណ៌សប្បុរស្រស់ថ្លា
ប្រជាជនចិន ត្រូវបានគេទទួលស្គាល់ថា ស្បែករបស់ពួកគេ ស្អាតល្អ​ ឥតខ្ចោះ និង មានពន្លឺភ្លឺថ្លាទៀតផង ។ ពួកគេប្រើស្លឹកជីអង្កាម បុក រឺកិន ហើយលាប ទៅលើមុខរបស់ពួកគេ ដើម្បីអោយស្បែកភ្លឺថ្លា ។
៤. បន្តឹងស្បែកតាមបែបធម្មជាតិ
ប្រជាជនចិន ប្រើទឹកអង្ករ ធ្វើជាដើម្បីសុខភាពស្បែករបស់ពួកគេ ។ ត្រាំអង្ករក្នុងចានទឹក ទុកចោលរហូតទាល់តែ ទឹកឡើងពណ៌ស ។ ច្រោះយកតែទឹក ហើយក្លាសេក្នុងទូរទឹកកក ទុកវាប្រើជា toner ។ វាមិនត្រឹមតែថោកប៉ុណ្ណោះទេ តែវាពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ ។ អ្នកអាចទុកទឹកអង្ករបាន ៣-៤ ថ្ងៃ​ តែប៉ុណ្ណោះ ។
៥. កាត់បន្ថយស្នាមជ្រីវជ្រួញ
ប្រជាជនចិនមានស្បែកទន់ រលោងណាស់ ។ ពួកគេយក ចំណែកពណ៌សនៃស៊ុត ធ្វើជាម៉ាស ដើម្បីរក្សាស្បែក និង ធ្វើអោយមានជីវិត ។ គោះស៊ុត យកតែចំណែកស លាបអោយសព្វផ្ទៃមុខ ទុកអោយស្ងួត ។ ២០ ក្រោយ លាងចេញជាមួយទឹកត្រជាក់ ។
៦. កំចាត់ការដក់ប៉ោងក្រោមរង្វង់ភ្នែក
ប្រជាជនចិន ជឿជាក់ថា ការម៉ាស្សា គឺជាវិធីដ៏ល្អ ដើម្បីជំរុញចលនាឈាមរត់ ។ ម៉ាស្សាមុខគឺពិតជា ពេញនិយមណាស់ សំរាប់ប្រជាជនចិន ដើម្បីកាត់បន្ថយការហើមប៉ោង និង ជួយជំរុញការបណ្តុះកោសិកាឡើងវិញ ។ អនុវត្តន៍តាមរូបខាងក្រោម ។
វិធីទាំងនេះសុទ្ធតែមិនត្រូវការចំណាយប្រាក់ច្រើន ប៉ុន្តែវាជាវិធីដែលមានប្រសិទ្ធភាពបំផុត ៕
ផ្តល់សិទ្ធដោយ៖ បែកធ្លាយ
Previous
Next Post »