Real Madrid ​ជា​ក្លិប​លេខ​១​នៅ​អឺរ៉ុប ទោះ​អត់​លើក​ពាន Champions League ​រដូវ​កាល​នេះ

សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA ​បាន​ស្រាវជ្រាវ​ក្លិប​ដែល​ល្អ​ជាង​គេ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ ហើយ​ជា​លទ្ធផល​ក្លិប Real Madrid ​ឈរ​ចំណាត់​ថ្នាក់​លេខ​១ លើ​ក្រុម​ម្ចាស់​ជើង​ឯក Champions League ​រដូវ​កាល​នេះ​ Barcelona ​ទៅ​ទៀត។

Real-Madrid-Logo-Wallpaper-2015-5

ទោះ​ជា Barcelona ​ជា​ម្ចាស់​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​នេះ​មែន ប៉ុន្តែ​​បើ​គិត​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​តែ​មិន​អាច​មាន​ពិន្ទុ​ល្អ​ដាច់​ក្រុម​អធិរាជ​ស​បាន​ដដែល ពោល​គឺ​ Real Madrid ​ឈរ​នៅ​លេខ​១ មាន​ ១៧១,៩៩៩​ពិន្ទុ រី​ឯ​ក្រុម Barcelona ​ឈរ​នៅ​លេខ​២ មាន​១៦៤,៩៩៩​ពិន្ទុ។

ចំពោះ​ការ​ឱ្យ​ពិន្ទុ​នេះ​ដែរ​​គឺ​ធ្វើ​ឡើង​ដោយ​គិត​រយៈ​ពេល​៥​កន្លង​មក​នេះ ថា​តើ​ក្រុម​ណា​មាន​សមត្ថភាព​ឡើង​មក​លេង​ពាន​រង្វាន់ UEFA Champions League ​និង​ UEFA Europa League ​បាន​ច្រើន​ជាង​គេ ឡើង​ដល់​វគ្គ​ណា និង​បានលើក​ពាន​ឬ​អត់?

ចំពោះ​ក្រុម​ណា​បាន​ឡើង​មក​លេង​វគ្គ​ជម្រុះ​ជុំ​ដំបូង​បាន​ ០,៥​ពិន្ទុ ឡើង​វគ្គ​ជម្រុះ​ជុំ​ទី​២​បាន​១​ពិន្ទុ។ ចំណែក​ក្រុម​បាន​ឡើង​មក​វគ្គ​ចែក​ពូល​បាន​៤​ពិន្ទុ ហើយ​បើ​ប្រកួត​ឈ្នះ​ក្នុង​វគ្គ​ចែក​ពូល​នេះ​បាន​២​ពិន្ទុ ស្មើ​១​ពិន្ទុ។ ក្រុម​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​៤​ពិន្ទុ​ទៀត ហើយ​ឡើង​ទៅ​វគ្គ​បន្ទាប់​ក៏​បាន​៤​ពិន្ទុ​ថែម​ទៀត​ដែរ រហូត​ដល់​លើក​ពាន​តែ​ម្ដង។

ខាង​ក្រោម​នេះ​ជា​ពិន្ទុ​របស់​ក្រុម​ខ្លាំង​ដែល UEFA ​ដាក់​ឱ្យ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ៖

ឈ្មោះ​ក្រុម
ពិន្ទុ​ទទួល​បាន​រយៈ​ពេល​៥​ឆ្នាំ
Real Madrid
​១៧១,៩៩៩
Barcelona
​១៦៤,៩៩៩
Bayern Munich
​១៥៤,៨៨៣
Chelsea
​១៤២,០៧៨
Atletico Madrid
​១២០,៩៩៩
Benfica
​១១៨,២៧៦
Schalke 04
​១១១,៨៨៣
Porto
​១១១,២៧៦
Arsenal
​១១០,០៧៨
Manchester United
​១០៣,០៧៨
Paris Saint-Germain
​១០០,៤៨៣
Valencia
​៩៩,៩៩៩
Dortmund
​៩៩,៨៨៣
Juventus
​៩៥,១០២
Zenit St. Petersburg
​៩០,០៩៩
Bayer Leverkusen
​៨៧,៨៨៣
Manchester City
​៨៧,០៧៨
Shakhtar Donetsk
​៨៦,០៨៣
Basel
​៨៤,៨៧៥
Napoli
​៨៤,១០២

​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ក្នុង​បញ្ជី​ខាង​លើ​នេះ​គឺ​ក្រុម​ម្ចាស់​ជើង​ឯក​ Champions League ​៥​សម័យ​ Liverpool ​ធ្លាក់​ដល់​លេខ​រៀង​ទី​៤២​ឯ​ណោះ ព្រោះ​ថា​៥​រដូវ​កាល​មក​នេះ​ក្រុម​ហង្ស​ក្រហម​មិន​សូវ​ជា​បាន​លេង​ក្នុង​ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​អឺរ៉ុប​នេះ​ទេ ហើយ​បើ​បាន​លេង​ក៏​មិន​ឡើង​ដល់​វគ្គ​ឆ្ងាយ​ដែរ៕

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror

Previous
Next Post »