Samsung ប្រចាំ​កម្ពុជា​មាន​កម្មវិធី​ពិសេស​​​ ឱ្យ​អតិថិជន​​​​យក​ទូរស័ព្ទ​ចាស់​ៗប្តូរ​យក​​ Galaxy S6/S6 Edge និង​បង់​រំលោះ​មិន​គិត​ការ​ប្រាក់!


Samsung ប្រចាំ​កម្ពុជា​មាន​កម្មវិធី​ពិសេស​​​ ឱ្យ​អតិថិជន​​​​យក​ទូរស័ព្ទ​ចាស់​ៗប្តូរ​យក​​ iPhone 6/6 Edge និង​បង់​រំលោះ​មិន​គិត​ការ​ប្រាក់!ប្រភព៖​ phandroid
​កម្មវិធី​អស្ចារ្យ​របស់​សាម​សុង បានមក​ដល់​ហើយ​! អ្នក​ដែល​កំពុង​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំងឡាយ អាចមក​ប្តូរ​យក​កំពូល​ទូរស័ព្ទ​ស្មាន​ហ្វូ​ន​ភ្លោះ Samsung Galaxy S6/ S6 edge បាន​នៅពេល​ឥលូវ​នេះ​ភ្លាមៗ​តាម​កាលបរិច្ឆេទ​ដូចខាងក្រោម​។ នេះ​ជា​ប្រូ​ម៉ូ​សិន​ថ្មី​របស់​សាម​សុង ដែល​មិន​ធ្លាប់​ពីមុនមក​នៅ​ប្រទេស​កម្ពុជា​។

unnamed (1)



​សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើ​ទូរស័ព្ទដៃ Samsung Galaxy S5, Galaxy Note 3, Note 4, iPhone 5s, iPhone 6, iPhone 6 Plus អាចមក​ប្តូរ​យក Galaxy S6 ឬក៏ Galaxy S6 edge ដ៏​ទំនើប និង​ស្រស់​សង្ហា​បាន​ភ្លាមៗ រួមជាមួយ​ការ​ថែម​ជូន​កាដូរ​ពិសេសៗ​យ៉ាងច្រើន​ទៀត​។

unnamed



​បើ​លោក​អ្នកយក​ទូរស័ព្ទ​មក​ប្តូរ​នៅថ្ងៃនេះ លោកអ្នក នឹង​ទទួលបាន ការបន្ថែម​ជូន​នូវ​ឧបករណ៍​សាក​ថ្ម​ចល័ត​ម៉ាក​សាម​សុង សម្រាប់ Galaxy S6 edge និង​ស្រោម​ទូរស័ព្ទ​រូប​វីរៈបុរស​ក្នុង​រឿង Avenger សម្រាប់​Galaxy S6 ។ ហើយ​អ្វី​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ សាម​សុង នឹងធ្វើ​ការផ្តល់​ជូន​​នូវ​ភាព​ងាយស្រួល​ជាមួយនឹង​ការបង់​រំ​លោះ​ដោយ​មិន​គិត​ការ​ប្រាក់ ដែល​ធ្វើ​ឲ្យ​លោកអ្នក​ចំណាយ​ប្រាក់​តិចជាង​មុន​ដើម្បី​បាន​ទូរស័ព្ទ​ដ៏​ទំនើប​មួយ​នេះ​។

​ការផ្តល់ជូន​ដ៏​អស្ចារ្យ​មានតែ​នៅតាម​ហាង​ទូរស័ព្ទ​ទំនើប​សាម​សុង ដែល​បានកំណត់ ដូច​ខាង ក្រោម​៖

១) ថ្ងៃទី​០៦ ដល់​ថ្ងៃទី០៨ មិថុនា 
-នៅ​ភ្នំពេញ​មាន ៣ទីតាំង គឺ​អប្សរា​អេ​ឡិច​ត្រូ​និ​ច (#75-77Eo ខាងជើង​ផ្សារ​ធំថ្មី 023 555 3777) ហាង KLD 3 (#306 ផ្លូវ​ព្រះមុនីវង្ស​ខាងត្បូង​អតីត​រោងភាពយន្ត​វិមាន​ទិព្វ 023 223 838) និង នៅ​ហាង​នី​កា (#450C ផ្លូវ 310 លេខ​ទូរ​ស័​ទ្ទ 017 735151)​។ 
-នៅ​ខេត្តបាត់ដំបង នៅ​ហាង​នី​កា (#120 ផ្លូវ​លេខ3 ជាប់​សណ្ឋាគារ​ឆា​យ៉ា 095 351951)​។ 
-នៅ​ខេត្តសៀមរាប មាននៅ​ហាង ​Blue ( ផ្លូវ​លេខ​៦ ទល់មុខ​សាលាស្រុក​ចាស់ ក្រុង​សៀមរាប 070 99 99 92)
-​ខេត្តកំពង់ចាម នៅ​ហាង ស៊ីន​ហួរ (#235 ផ្លូវ​លេខ​៧ ក្រុង​កំពង់ចាម 012 887 886)​។

២) នៅ​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ មិថុនា
មាន ៣​ទីតាំងនៅ​ភ្នំពេញ
 គឺ នៅ​ហាង​នី​កា ផ្សារ​ដេប៉ូ ( #109 ផ្លូវ​២១៥ ខាងជើង​ផ្សារ​ដេប៉ូ 50​ម៉ែត្រ 095 735151) នៅ​ហាង The Brand Shop (#65 ផ្លូវ​១២៦ ខាង ជើង​ផ្សារ​ធំថ្មី 097 8812888) និង នៅ​ហាង​ KLD Central (#40Eo ផ្លូវ​53 ខាងកើត​ផ្សារ​ធំថ្មី 023 218161)​។

​ប្រញាប់​ឡើង​កុំ​ឲ្យ​ឱកាស​ដ៏​ពិសេស​នេះ​កន្លង​ហួស​ផុត​ឲ្យ​សោះ​ព្រោះ​ការផ្តល់ជូន​នេះ​មាន​រយៈពេល​កំណត់​។ 
Previous
Next Post »