ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ iOS9 ​លា​ iPhone 4s​ និង​ iPad 2?

ផលិតផល​របស់​ Apple ​ពីរ​ គឺ​អាច​ជា​ iPhone 4s និង​ iPad 2​ នឹង​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​លែង​ឲ្យ​ Update ​បន្ត​ទៀត​ ក្រោយ​ពេល​ក្រុមហ៊ុន​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ iOS9​ នា​ទីក្រុង​ San Francisco ​នៅ​ថ្ងៃ​ទី​៨​ មិថុនា​ខាង​មុខ​នេះ។

ios-9-compatability-650-80

សារព័ត៌មាន​ Techradar​ បាន​ទាយ​ទុក​មុន​ថា​ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ iOS9​ នឹង​ទម្លាក់​ iPhone 4s និង​ iPad 2​ លែង​ឲ្យ​ Update​ បន្ត​ទៀត ដូច្នេះ​ផលិត​ផល​នេះ​ត្រូវ​ប្រើ​ iOS​ ចាស់​រហូត​ដល់​ក្ស័យ​ជីវិត។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ​តែង​បង្ហាញ​វត្តមាន​ស៊េរី​​ iPhone ថ្មី​​របស់​ខ្លួន​រាល់​ឆ្នាំ​ ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ ដើម្បី​ដោះ​បញ្ហា​​ផ្សេង​ៗ​ ដែល​អ្នក​ប្រើប្រាស់​បាន​ជួប​ប្រទះ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​មុន។ ថ្វីត្បិត​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នឹង​ជួយ​សម្រួល​ដល់​ iPhone ឬ​ iPad​ កុំ​ឲ្យ​គាំង​ ប្រើ​ស្រួល​ជាង​មុន​ក្ដី​ ប៉ុន្តែ​វា​ក៏​លែង​អនុញ្ញាត​ឲ្យ​ផលិត​ផល​បច្ចេកវិទ្យា​ចាស់​ខ្លះ​អាច​ Update ​កើត​ដែរ។ ជាក់ស្ដែង​ iOS 8​ បាន​ទម្លាក់​ iPhone 4​ ចោល​ និង​ iOS 7 ​បាន​ទម្លាក់​ iPhone 3GS លែង​ Update ​កើត។

​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​អាច​នឹង​ទម្លាក់​ iPhone 4s និង​ iPad 2​ គ្រាន់​ជា​ការ​រំពឹង​ទុក។ តើ​វា​ពិត​ ឬ​យ៉ាង​ណា​ ត្រូវ​រង់​ចាំ​តាម​ដាន​នៅ​ថ្ងៃ​ទី​៨​ មិថុនា​នេះ​ទាំង​អស់​គ្នា។

ប្រភព៖  Techradar
Previous
Next Post »