បែក​ធ្លាយ​អ៊ីមែល​បង្ហាញ​ថ្ងៃ​លក់​ iPhone 6s

ថ្មី​ៗ​នេះ​មាន​​​​អ៊ីមែល​ផ្ទៃ​ក្នុង​​មួយ​​​បែក​ធ្លាយ​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​​ Vodafone ​របស់​អង់គ្លេស​បាន​បង្ហាញ​ថា ​​​ទូរសព្ទ​ Smartphone ជំនាន់​ថ្មី​​របស់​ក្រុមហ៊ុន​ Apple នឹង​ដាក់​លក់​នៅ​ក្នុង​​ទី​២៥ ខែ​កញ្ញា​ ជា​មួយ​នឹង​ការ​កុម្ម៉ង់​ទិញ​​មុន​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​តទៅ។

iphone6_2988853b


​តាម​អ៊ីមែល​ដែល​​ត្រូវ​​បាន​ឃើញ​ដោយ​​សារព័ត៌មាន​ Mobile News ​បាន​ឲ្យ​ដឹង​ថា​ iPhone ថ្មី​នោះ​គឺ​​ពុំបាន​បញ្ជាក់​ពី​​ឈ្មោះ​ ម៉ូដែល​ពិត​របស់​វា​​នៅ​ឡើយ​នោះ​ទេ​ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មានមុខ​​​​​ជា​​ iPhone 6s ឬ iPhone 7។

​iPhone 6s និង 6s Plus ​គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​នឹង​មា​នលក្ខណៈ​សម្បត្តិ​ស្រដៀង​ទៅ​នឹង​ម៉ូដែល​ iPhone 6 និង 6 Plus។ ប៉ុន្តែ​តាម​អ្នក​វិភាគ​លោក​ Ming-Chi Kuo របស់​​ក្រុមហ៊ុន​ KGI Securities ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​​​ Apple នឹង​បន្ថែម​ពណ៌​ថ្មី​គឺ​​​ពណ៌​ទឹក​តែ (Rose Gold) ដូច​ទៅ​នឹង​ពណ៌​ Apple Watch ដែរ។


28997ED300000578-0-image-a-3_1431467453772


​ចំពោះ​ការ​ Upgrade នៅ​ផ្ទៃ​ខាង​ក្នុង​វិញ​គឺ​ត្រូវ​បានគេ​រំពឹង​ទុក​ថា​​​ នឹង​បំពាក់​ដោយ​កាម៉េរា​មាន​ទំហំ​ធំ​ 12 MP ​​ដែល​មាន​កម្រិត​គុណភាព​រូបភាព​ដូច​ទៅ​នឹង​កាមេរ៉ា​ប្រភេទ​ DSLR ដែរ​​។ បន្ថែម​ទៀត​នោះ​ iPhone ជំនាន់​ថ្មី​នេះ​នឹង​មាន​ RAM ទំហំ 2GB ​​​ប្រព័ន្ធ​សាក​ថ្ម​ Wireless កញ្ចក់​ការពារ​អេក្រង់​ប្រភេទ​ Sapphire glass , CPU ប្រភេទ​ថ្មី​គឺ​ A9​ មាន​ល្បឿន​លឿន និង​បច្ចេកវិទ្យា​ Taptic Engine ព្រម​ទាំង​ Force Touch ​​ដែល​មាន​នៅ​លើ​ MacBook និង Apple Watch ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ផង​ដែរ៕

289995B400000578-3078936-image-m-2_1431469330010

268B557A00000578-0-image-a-1_1426095483391

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ TelegraphDaillymail
Previous
Next Post »