តើ​ iPhone ​និង​ iPad​ ណាខ្លះ​អាច​ដំឡើង​ទៅ​ iOS 9 បាន?

ក្នុង​ព្រឹត្តិការណ៍​ WWDC 2015 ​នៅ​ថ្ងៃ​ទី​០៨ ​ខែ​មិថុនា​ម្សិលមិញ​នេះ ​ក្រុមហ៊ុន​ Apple ​បាន​បង្ហាញ​​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​​ចុងក្រោយ​របស់​ខ្លួន iOS 9 ​សម្រាប់​​ iPhone, iPad និង iPod touch។ ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​ទាន់​ជាក់​ច្បាស់​ថា​តើ​ OS ថ្មី​នេះ​អាច​ដំណើរ​ការ​ជា​មួយ​នឹង​ iPhone, iPad ឬ iPod touch ​ម៉ូដែល​ចាស់​ឬ​​អត់។ ជាក់​ស្ដែងក៏​​ធ្លាប់​​មាន​ពាក្យ​ចចាមអារ៉ាម​​​បាន​និយាយ​ថា​​ iOS 9 នឹង​មិន​ប្រើ​​បាន​ទេ​សម្រាប់​​ iPhone ​ម៉ូដែល​ចាស់​ដូច​ជា​​​ iPhone 4s ​​,​ iPad 2 និង​​ iPod touch ​ជំនាន់​ទី​ប្រាំ​ជា​ដើម។

Feature

​យ៉ាងណា​មិញ​​ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​​គឺ​អាច​ដំណើរ​ការ​បាន​គ្រប់​ឧបករណ៍​ដែល​​ Support ជា​មួយ​នឹង​ iOS 8​ ដូច​ជា​ iPhone 4s និង iPod touch 5G ក៏​អាច​ដំណើរ​ការ​បាន​ដែរ។ ដើម្បី​កាន់​តែ​ជាក់​ច្បាស់​សូម​មើល​​ម៉ូដែល​ខាង​ក្រោម​​ថាតើ​ម៉ូដែល​ណាខ្លះ​ដែល​អាច​ដំឡើង​​ទៅ​កាន់​ iOS 9 Bet​a​ បាន៖

iPhone

iPhone 6 Plus
iPhone 6
iPhone 5s
iPhone 5c
iPhone 5
iPhone 4s

iPad

iPad Air 2
iPad Air
iPad 4
iPad 3
iPad 2
iPad mini 3
iPad mini 2
iPad mini

iPod

iPod touch 5th-gen

Screen-Shot-2015-06-09-at-3.23.02-AM


ចំណាំ៖ ​ iOS 9 នឹង​ដំណើរ​ការ​នៅ​លើ​ឧបករណ៍​ម៉ូដែល​ចាស់​ប៉ុន្តែ​​មិន​ប្រាកដ​ថា​​រាល់​មុខងារ​និង​កម្មវិធី​ដំណើរ​ការ​ល្អ​នោះ​ទេ។

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ redmondpie
Previous
Next Post »