HTC ​បង្ហាញ​​​ទូរសព្ទ​​ថ្មី​​ស្រោប​​មាស​​​តែ​​ភ្លាត់​​ឲ្យ​​គេ​ឃើញ​​ថត​ពី ​​​iPhone

កាល​ពី​សប្ដាហ៍​មុន​ HTC​ បាន​បង្ហាញ​ពី​វត្តមាន​ទូរសព្ទ​ HTC One M9​ មាន​ចំ​នួន​កំណត់​​ជំនាន់​ថ្មី​​​ធ្វើ​ឡើង​ពី​​មាស​២៤​ការាត់ (ស្ទើរ​តែ​មាស​សុទ្ធ)។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នោះ​ គឺ​រូប​ភាព​ដែល​បង្ហាញ​ដោយ​ក្រុម​ហ៊ុន​ HTC​ គឺ​ប្រើប្រាស់​នូវ​ទូរសព្ទ​ iPhone​ ដើម្បី​ថត​ទៅ​វិញ។

htc-gold-phone-oops.png


HTC​ បាន​បង្ហោះ​រូបភាព​ចំនួន​៣​សន្លឹក​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម ​Twitter​ ដើម្បី​បង្ហាញ​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​ HTC One M9។ ក្នុង​ចំណោម​រូប​ទាំង​៣​ គេ​សង្កេត​ឃើញ​ថា​ មាន​រូប​ភាព​មួយ​សន្លឹក​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​រូប​រាង​របស់​ទូរសព្ទ​ iPhone។​ មិន​យូរ​ប៉ុន្មាន​ HTC​ ក៏​បាន​ធ្វើ​ការ​ដក​​​​នូវ​រូបភាព​នោះ​ចេញ​ ដោយ​ទុក​តែ​រូប​ភាព​២​សន្លឹក​ប៉ុណ្ណោះ​ តែ​ទោះ​ជា​យ៉ាង​ណា ​រូប​ភាព​ដែល​ត្រូវ​បាន​ដក​ចេញ​នោះ​ត្រូវ​បាន​គេ​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ទៅ​ហើយ។

CGvPQ1zWgAENU58

CGv_z6YWQAAlx1l


ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​
ប្រភព​៖ businessinsider
Previous
Next Post »