វិធី Jailbreak ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.1.3, 8.2, 8.3 និង 8.4

Jailbreak-iOS-8.1.3-8.4
សំរាប់ លោកអ្នក ដែលចង់ Jailbreak iPhone/iPad របស់ខ្លួន ដែលដើរដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.1.3 ដល់ 8.4 ថ្ងៃនេះ លោកអ្នក អាចធ្វើវាបានហើយ ជាមួយ កម្មវិធី TaiG v.2.2 របស់ ក្រុមបំបែកកូដចិន TaiG។ ក្រុមការងារ TaiG បានណែនាំថា លោកអ្នក គួរអាប់ដេតទៅ 8.4 ដើម្បីស្ថេរភាព និងប្រសិទ្ធភាព នៅពេល Jailbreak។
បើតាម ការតេស្ត របស់ក្រុមការងារ វិុបសាយយើង ឃើញថា បើទោះ ជាឧបករណ៍យើង អាប់ដេត តាមរយៈ OTA ពី 8.1.3 ទៅ 8.4 ក៏នៅតែ អាចប្រើកម្មវិធី TaiG ដោយគ្មានបញ្ហាដែរ។ ដូចនេះ លោកអ្នក អាចអាប់ដេត កំណែទំរង់ចាស់របស់ លោកអ្នក ទៅ iOS 8.4 តាមរយៈ iTunes ក៏បាន ឬតាម OTA ក៏បាន ដោយចូលទៅ Settings-> General-> Software Update-> Download and Install។
ចំណាំ: ការអាប់ដេតតាម OTA អាចធ្វើទៅបាន តែចំពោះ ឧបករណ៍មិនទាន់ Jailbreak ប៉ុណ្ណោះ។ សំរាប់ ឧបករណ៍ដែលបាន Jailbreak បើហ៊ានអាប់ដេត តាម OTA ប្រាកដ ជាគាំងមិនខាន។
តំរូវការជាមូលដ្ឋាន:
- iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 8.1.3 ដល់ 8.4
- កម្មវិធី TaiG 2.2 ដោនឡូដបានពី: http://taig.com/en/
- កុំព្យូទ័ររបស់លោកអ្នក ត្រូវមាន អីុនធើណែត
- សូមប្រាកដថា កម្មវិធី iTunes ស្គាល់ ឧបករណ៍របស់លោកអ្នក
មុននឹង Jailbreak ត្រូវ:
–> ដាក់ទូរស័ព្ទទៅ មុខងារ AirPlane Mode
–> បិទ លេខកូដចាក់សោរអេក្រង់ Passcode & Fingerprint
–> បិទ មុខងារ Find My iPhone
–> ឡុក គណនី iCloud ចេញសិន (Settings-> iCloud-> Sign Out)

 

ដំណាក់កាលត្រៀមខ្លួន:

1. បិទលេខកូដចាក់សោរអេក្រង់ និងស្កែនក្រយៅដៃ: ជាដំបូង សូមចូលទៅ Settings-> Passcode-> រួចរើសយក Turn Passcode Off-> Turn Off។ ធ្វើដូចនេះ សំរាប់ការបិទ មុខងារ ស្កែនក្រយៅដៃ ដោយរើសយក Fingerprints-> Passcode Unlock-> OFF។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3 វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
2. បិទ Find My iPhone និងឡុកចេញពី គណនី iCloud: ត្រឡប់មក ផ្ទាំង Settings ដើមវិញ តែម្តងនេះ សូមរើសយក iCloud ហើយរំកិលអេក្រង់ចុះក្រោម រួចរើសយក Find My iPhone។ វាយលេខសំងាត់ គណនី iCloud ចូល រួចចុច Turn Off។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
បន្ទាប់មក រំកិលអេក្រង់ចុះក្រោម រួចរើសយក Sign Out-> Sign Out-> Keep on My iPhone រួចវាយលេខសំងាត់ម្តងទៀត បើវាទាមទារ ដើម្បី ឡុកចេញពី គណនី iCloud។ ការឡុកចេញត្រឹមត្រូវ នៅពេល អ្នកមិនឃើញ ឈ្មោះអ្វីសោះ នៅក្នុង ប្រអប់ គណនី iCloud។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
3. ដាក់ iPhone ក្នុងមុខងារ Airplane Mode: ដោយចូលទៅ Settings-> Airplane Mode -> ON រួច ដោត iPhone អ្នក ចូលទៅកាន់ កុំព្យូទ័រ ហើយបើកកម្មវិធី iTunes។ វានឹងលោតចេញផ្ទាំងលើ កុំព្យូទ័រថា “Do you want this computer to access your iPhone?” សូមចុច Continue ចំណែក នៅលើ iPhone សូមចុចថា ប៊ូតុង Trust។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
ពេលនេះ នៅកូឡោនមឺុនុយ ផ្នែកខាងឆ្វេងលើគេ របស់កម្មវិធី iTunes អ្នកនឹងឃើញ អាយខន រូប iPhone របស់អ្នកមិនខាន។ នេះ បានន័យថា អ្នកបាន ដំឡើង Apple Driver របស់ iPhone អោយវា ដំណើរការ នៅលើ កុំព្យូទ័រ របស់អ្នក ហើយ។

 

ដំណាក់កាល Jailbreak:

4. សូមចូលទៅ អសយដ្ឋាន: http://taig.com/en/ រួចចុច ប៊ូតុង “Download TaiG Jailbreak Tool” ដើម្បី ដោនឡូដ កម្មវិធីសំរាប់ Jailbreak។ ក្រោយដោនឡូដចប់ហើយ សូមពន្លាវា រួចហើយ ចុចប៊ូតុង Mouse ខាងស្តាំ (Right-Click) លើអាយខនកម្មវិធី TaiGJBreak រួចរើសយក Run as administrator។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
5. រង់ចាំបន្តិច ទំរាំ កម្មវិធី TaiG ស្គាល់ឧបករណ៍របស់លោកអ្នក។ បើវាស្គាល់ នឹងបង្ហាញ ឈ្មោះ iPhone របស់អ្នក និងប្រព័ន្ធប្រតិបត្តិការណ៍ បច្ចុប្បន្ន របស់វា។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
ចំណាំ: ក្នុងករណី វាមិនស្គាល់ឧបករណ៍ របស់អ្នក ហើយលោតចេញថា “Apple Driver hasn’t been found” សូមមើល “វិធីដោះស្រាយបញ្ហា TaiG មិនស្គាល់ iPhone” នៅជំហានទី 8 ផ្នែកខាងក្រោម។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
សំរាប់ អ្នកមិនមានបញ្ហា សូមបន្តការ Jailbreak ដោយចុចប៊ុតុង Start។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
6. សូមរង់ចាំរហូត ភាគរយរបស់វា លោតរហូតពេញ 100%។ ក្នុងរយៈពេលនេះ សូមកុំធ្វើអ្វី ទាក់ទងនឹង ទូរស័ព្ទអោយសោះ ដូចជា លេងកម្មវិធី ឬដកឌុយខ្សែជាដើម។ ក្រោយវាធ្វើការ Jailbreak បាន 100% ហើយ វានឹងចេញសារថា “Jailbreak Succeed” នេះ មានន័យថា ការ Jailbreak របស់លោកអ្នក បានសំរេចហើយ។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
7. ក្រោយពេល iPhone របស់អ្នក Restart ហើយ បើបាត់ អាយខនមួយចំនួន ហើយលោតសារថា “Storage Almost Full”។ សូមចុច Done ហើយ សូមភ្ជាប់ iPhone ទៅអីុនធើណែត រួចសឹុម បើកកម្មវិធី Cydia អោយវាលោត រហូតដល់ចប់។ ក្រោយ Restart នោះ លោកអ្នក នឹងបានឃើញ អាយខនកម្មវិធីពេញវិញហើយ៕
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
 

វិធីដោះស្រាយបញ្ហា TaiG មិនស្គាល់ iPhone:

8. ក្នុងករណី កម្មវិធី TaiG មិនស្គាល់ iPhone របស់អ្នក នោះអាចបណ្តាលមកពី កម្មវិធី iTunes របស់អ្នក មានកំណែទំរង់ ខ្ពស់ពេក។ ដូចនេះ សូមធ្វើការ លុបចោលកម្មវិធី iTunes បច្ចុប្បន្ន រួចចូលទៅ វិុបសាយ: http://www.3kzhushou.com/edu/792.html ហើយដោនឡូដ iTunes កំណែទំរង់ចាស់ 12.0.1 វិញ។
វិធី Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.3
- សំរាប់ អ្នកប្រើ កម្មវិធី Windows 32 Bit សូមដោនឡូដពីលីងនេះ: http://pan.baidu.com/s/1gdzmqIJ
- សំរាប់ អ្នកប្រើ កម្មវិធី Windows 64 Bit សូមដោនឡូដពីលីងនេះ: http://pan.baidu.com/s/1pJ3FGq3
ក្រោយដោនឡូដ និងដំឡើង iTunes កំណែទំរង់ចាស់ 12.0.1 ហើយ សូមធ្វើតាម ជំហានទី 4 ឡើងវិញ។
Previous
Next Post »