ទិដ្ឋភាពពី​ស៊ីហ្គេម​​ U-23 កម្ពុជា បំបាក់​ U-23 ហ្វីលីពីន ៣-១ យប់​មិញ

ការ​ប្រកួត​បាល់ទាត់​​​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​​ ក្នុង​ពូល A ​យប់​មិញ​នេះ ក្រុម​ជម្រើស​ជាតិ U-23 កម្ពុជា​ បាន​យក​ឈ្នះ​ U-23 ហ្វីលីពីន ៣-​១​ ​នៅ​កីឡដ្ឋាន Jalan Besar Stadium​ ប្រទេស​សិង្ហបុរី ។

Sea-Games-2015-Cambodia-Vs-Philipine-05

​​ចាប់​ផ្ដើម​​ការ​ប្រកួត​​ដើម​​តង់​ទី​ ១ ក្រុម​ U-23 កម្ពុជា​ហាក់​មាន​​ប្រៀប​​លើ​ក្រុម​ U-23 ហ្វីលីពីន​​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​​ U-23 កម្ពុជា​នៅ​មិន​ទាន់​មាន​សំណាង ​រហូត​ការ​ប្រកួត​ឈាន​ដល់​នាទី​​​ ៣០ កីឡាករ ប្រាក់ មុន្នីឧត្ដម​​ ​​ទាត់​បាល់​ទម្លាយ​សំណាញ់​ទី​​​ឲ្យ​កម្ពុជា​នាំ​មុខ​មួយ​គ្រាប់​មុន ដែល​ជា​ការ​​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី​កីឡាករ កែវ សុខផេង ។ ភាព​សប្បាយ​រីក​រាយ​ក៏​បាន​កើត​ឡើង​ម្ដង​ទៀត​នៅ​នាទី​​ទី ៤១ ដោយ​សារ​​​ការ​ទាត់​បាល់​​ចូល​ទី​ហ្វីលីពីន​បាន​មួយ​គ្រាប់​ទៀត​ដោយ​​កីឡាករ​ កែវ​ សុខផេង។

ចាប់​ផ្ដើម​ការ​ប្រកួត​ក្នុង​តង់​ទី២ នៅ​នាទី ៥៣ ​ក្រុម​ U -23 ហ្វីលីពីន រក​បាន​មួយ​គ្រាប់​វិញ​ដោយ​ខ្សែ​ប្រយុទ្ធ​ ​ Salenga Paolo ។ ការ​ប្រកួត​បន្ត​រហូត​ដល់​នាទី ៧៧ ក្រុម U-23 ​កម្ពុជា​ក៏​ធ្វើ​ការ​ផ្លាស់ប្ដូរ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​បឹង​កេត​អង្គរ​ចូល ​គឺ​កីឡាករ ចាន់ រឌ្ឍនាកា​ ជំនួស កែវ សុខផេង។ ការ​ផ្លាស់ប្ដូរ​នេះ​ធ្វើ​ឲ្យ​​កម្ពុជា​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ទៀត​ដោយ​​​​កីឡាករ ចាន់ វឌ្ឍនាកា ​ដែល​ទើប​ដូរ​ចូល​នេះ​ឯង​នៅ​នាទី ៨១។ ចប់​​ការ​ប្រកួត​ U -23 កម្ពុជា​យក​ឈ្នះ​ U-23 ហ្វីលីពីន ៣-១ ៕

ខាង​ក្រោមជា​ទិដ្ឋភាព​ប្រកួត​រវាង​ U-23 ​កម្ពុជា និង​ U-23 ហ្វីលីពីន ដែល​ថត​ដោយ​អ្នក​យក​ព័ត៌មាន Sabay លោក ម៉ឺន រស្មី ពី​សិង្ហបុរី​៖

U23-Cambodia-Sea-Games-2015

Prak-Money-Odom

Sea-Games-2015-Cambodia-Vs-Philipine

Sea-Games-2015-Cambodia-Vs-Philipine-01

Sea-Games-2015-Cambodia-Vs-Philipine-02

Sea-Games-2015-Cambodia-Vs-Philipine-04

Sea-Games-2015-Cambodia-Vs-Philipine-06

Sea-Games-2015-Cambodia-Vs-Philipine-07

Sea-Games-2015-Cambodia-Vs-Philipine-08

Nob-Tola-01

Sea-Games-2015-Cambodia-Vs-Philipine-09

Sea-Games-2015-Cambodia-Vs-Philipine-10

Sea-Games-2015-Cambodia-Vs-Philipine-11

Sea-Games-2015-Cambodia-Vs-Philipine-12

Sea-Games-2015-Cambodia-Vs-Philipine-13

Sea-Games-2015-Cambodia-Vs-Philipine-14

Sea-Games-2015-Cambodia-Vs-Philipine-15

Sea-Games-2015-Cambodia-Vs-Philipine-16

Sea-Games-2015-Cambodia-Vs-Philipine-17

Sea-Games-2015-Cambodia-Vs-Philipine-18

Chan-Vathanaka

អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា
ប្រភពពី ៖​ Sabay
Previous
Next Post »