ស្ត្រីអាមេរិក ប្រសូតទារិកាទម្ងន់ 15,8 គីឡូក្រាម

មានរឿង​ភ្ញាក់ផ្អើល​មួយ បណ្តាល​ឲ្យ​គ្រូពេទ្យ​សឹង​បើកភ្នែក​ធំៗ​គ្រប់គ្នា ក្រោយពី​ស្ត្រី​ធាត់​ម្នាក់ ប្រសូត​បុត្រ​មាន​ទម្ងន់ ១៥,៨ គីឡូក្រាម ។​

​វេ​ប​សាយ​បរទេស​បាន​ផ្សាយ​ថា ស្ត្រី​ធាត់​ម្នាក់​អាយុ​មាន​ទម្ងន់ ២៤៩ គីឡូក្រាម បានផ្តល់​កំណើត​ទារិកា​ម្នា​ក់មាន​ទម្ងន់​រហូតដល់ ១៥,៨ គីឡូក្រាម នៅ​មន្ទីរពេទ្យ Texas Health Presbyterian Hospital ក្នុង​ទីក្រុង​ដែល​ឡាស ធ្វើ​ឲ្យ​បុគ្គលិក​ពេទ្យ​ភ្ញាក់ផ្អើល​ជាទីបំផុត ព្រោះ​កម្រ ជួប​ករណី​ដូច​ទារិកា​មាន​ទម្ងន់​ធ្ងន់​រូបនេះ​ទេ ។​
​ពេទ្យ​ដែល​ប្រសូត​កូន​ឲ្យ​ស្ត្រី​ធាត់​នោះ សុទ្ធតែ​មានបទពិសោធន៍ បង្កើតកូន​ឲ្យ​ស្ត្រី​ធាត់ៗ ។ ដំបូង​គ្រូពេទ្យ​មានការ​បារម្ភ​ដែរ ដោយហេតុ តែ​ស្ត្រី​នោះ​ធាត់​ខុស​ប្រក្រតី លុះ​ពេល​បង្កើត​មក ម្តាយ​ក៏​សុខ​ភាពល្អ​ធម្មតា ។​
​នេះ​មិនមែន​ចាត់ទុកជា​លើកដំបូង​ទេ ដែល​ទារិកា​នេះ​មាន​ទម្ងន់ ដល់ ១៥,៨ គីឡូក្រាម​នោះ តែ​កាលពី​ឆ្នាំ ១៨៣៩ ធ្លាប់មាន​ទារក​កើតមក មាន​ទម្ងន់ ១៦,៧ គីឡូក្រាម​ម្តងមកហើយ ៕​​​      ពិជិតរដ្ឋ

Previous
Next Post »