ឥឡូវនេះ លោកអ្នកនឹងមានភាពងាយស្រួលក្នុងការសាកថ្មទូរស័ព្ទ iPhone ទោះបីជាភ្លេចយកឆ្នាំងសាក iPhone តាមខ្លួនក៏ដោយ ព្រោះឧបករណ៍ដែលមានឈ្មោះ uCharger នេះ អាចប្រើដើម្បីតភ្ជាប់ជាមួយខ្សែសាកថ្មទូទៅបាន។ uChargerត្រូវបានរចនារូបរាងយ៉ាងសាមញ្ញ ងាយស្រួលប្រើគ្រាន់តែដោតបន្តជាមួយក្បាលឌុយសាកស្មាតហ្វូនទូទៅប៉ុណ្ណោះ។
ឧបករណ៍ប្រភេទជា adapter ដែលប្ដូរមុខពី Micro USB ទៅជា Lightning នេះ ត្រូវបានរចនារូបរាងស្អាត ទាន់សម័យ អាចប្រើធ្វើជាបន្តោងសោបានថែមទៀត។ ផ្នែកម្ខាងនៃឧបករណ៍ uCharger នេះ គឺមានក្បាលឌុយប្រភេទ Lightning connector ដែលអាចសាកថ្មនៅលើទូរស័ព្ទ iPhone ចាប់ពីជំនាន់ iPhone 5 ឡើងទៅ។
uCharger នេះមាន ៤ពណ៌ គឺពណ៌បៃតង ក្រហម លឿង និងពណ៌ខៀវ។ យ៉ាងណា ឧបករណ៍ adapter ដ៏មានប្រយោជន៍នេះ ពេលនេះស្ថិតនៅក្នុងគម្រោងនៅលើគេហទំព័រ kickstarter នៅឡើយ ដែលត្រូវរង់ចាំប្រាក់មូលនិធិឱ្យបានគ្រប់ចំនួន រួចនឹងផលិតលក់ក្នុងតម្លៃ ៥អឺរ៉ូប ឬប្រហែល ៥,៦ដុល្លារអាមេរិក៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ kickstarter
Sign up here with your email
Conversion Conversion Emoticon Emoticon